ប្រសិនបើលោកអ្នក:

• មានការព្រួយបារម្ភពីទុនបង្វិលក្នុងអាជីវកម្មរបស់លោកអ្នក

• ចង់កាត់បន្ថយនូវហានិភ័យក្នុងការទូទាត់ / ការដឹកជញ្ចូន, និងបង្កើនការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នក

• កំពុងស្វែងរកដៃគូសហការជាទីទុកចិត្តដែលអាចធានាបាននូវសុវត្ថិភាព ប្រសិទ្ធិភាព និងមានលក្ខណៈងាយស្រួល ដល់​ប្រតិបត្តិ​ការ​អា​ជី​វ​កម្ម​របស់​លោក​អ្នក​

……….សូមទាក់ទងមកធនាគារហ្វីលីព……..

ធនាគារហ្វីលីពផ្តល់ជូននូវជម្រើសហិរញ្ញប្បទានពាណិជ្ជកម្មដ៏ល្អ សំរាប់គ្រប់ប្រភេទអាជីវកម្ម

សំរាប់ប្រភេទអាជីវកម្មនាំចូល៖

• លិខិតឥណទាន (LC): ធ្វើអោយប្រសើរឡើងនូវចរន្តសាច់ប្រាក់របស់លោកអ្នក​ និង​ជួយ​បង្កើត​នូវ​ការ​ទុក​ចិត្ត​សំរាប់​អា​ជី​វ​កម្ម​ថ្មីៗ​តាម​រយៈ​ការ​​ធា​នា​ក្នុង​ការ​ទូទាត់​ពី​ធ​នា​គារ​ ។

• ឥណទានលិខិតធានាការដឹកជញ្ចូន (SG): ធានាបាននូវភាពរលូននៃដំណើរការអាជីវកម្មរបស់លោកអ្នក​ ​បើ​ទោះ​បី​ជា​មាន​បញ្ហា​លើ​ការ​ដឹក​ជញ្ចូន​ដែល​ហួស​ពី​ការ​គ្រប់​គ្រង​របស់​លោក​អ្នក​ ។

• ឥណទានសក្ខីប័ត្រជឿទុកចិត្ត (TR): ផ្តល់បន្ថែមអោយលោកអ្នកនូវឱកាស និងភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញទៅអោយអ្នកផ្គត់ផ្គង់។

• សេវាភ្នាក់ងារទទួលឯកសារនិងទូទាត់ទំនិញនាំចូល (IBC): ជួយការពារនិងរក្សាផលប្រយោជន៏លោកអ្នកដោយធ្វើការទូទាត់ប្រាក់ទៅអ្នកផ្គត់ផ្គង់ ​ចំពោះ​តែ​ថ្លៃ​ទំ​និញ​ណា​ដែល​បាន​ដឹក​ជញ្ចូន​អោយ​ប៉ុណ្ណោះ​។

សំរាប់ប្រភេទអាជីវកម្មនាំចេញ៖

• សេវាជូនដំណឹងលិខិតឥណទាននាំចេញ (ILC): ជួយបំពេញតួនាទីជាភ្នាក់ងារ ក្នុងការប្រមូលនឹងរៀបចំឯកសារនាំចេញ ​និង​ទទួល​ការ​ទូទាត់​ពី​អតិ​ថិ​ជន​របស់​លោក​អ្នក​ ។

• សេវាភ្ងាក់ងាររៀបចំឯកសារនិងទូទាត់ទំនិញនាំចេញ (OBC): ជួយការពារនិងរក្សាផលប្រយោជន៏ ដោយធានានូវការទូទាត់ប្រាក់ពីអតិថិជនរបស់អ្នក ចំពោះរាល់ថ្លៃទំនិញដែលបាននាំចេញ។

សំរាប់តម្រូវការលិខិតធានាពីធនាគារ៖

• ឥណទានលិខិតធានា (BG): ផ្តល់ជូននូវជម្រើសសេវាលិខិតធានាជាច្រើនដូចជា៖ ធានាការដេញថ្លៃ, ធានាការអនុវត្តការងារ, ធានាកិច្ចសន្យា, ធានាឥណទាន/ ធានាការផ្គត់ផ្គង់, ធានាហិរញ្ញវត្ថុ, ធានាការទូទាត់មុន ។ល។

អត្ថប្រយោជន៏ និងលក្ខណៈពិសេស៖

• ការរៀបចំឯកសារមានលក្ខណៈសាមញ្ញ និងងាយស្រួល

• មធ្យោបាយទូទាត់ និងការដឹកជញ្ចូនទំនិញមានលក្ខណះឆាប់រហ័ស និងមានសុវត្ថិភាព ដែលជួយលោកអ្នកសន្សំពេលវេលានិងថវិកា

• ជួយដោះស្រាយរាល់បញ្ហាហិរញ្ញវត្ថុរបស់លោកអ្នកប្រកបដោយប្រសិទ្ធិភាព និងមានលក្ខណៈងាយស្រួល

• ផ្តល់ទំនុកចិត្តខ្ពស់ ដល់ដៃគូអាជីវកម្មរបស់លោកអ្នក

 

• លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត

• សូមកត់សម្គាល់ថាអត្រាការប្រាក់ខាងលើអាចមានការផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារ។