Business & Strategies – Kh

អាជីវកម្ម និងយុទ្ធសាស្ត្រ

 

ធនាគារហ្វីលីព គឺជាធនាគារពាណិជ្ជពេញលេញមួយ ដែលទទួលបានអាជ្ញាប័ណ្ណផ្តល់សេវាធនាគារក្នុងស្រុក និងអន្តរជាតិគ្រប់បែបយ៉ាងដល់អតិថិជនរបស់ខ្លួន។ ខណៈដែលអតិថិជនគោលដៅរបស់យើង រួមមាន សហគ្រាសខ្នាតតូច និងមធ្យម សាជីវកម្ម ក្រុមហ៊ុនវិជ្ជាជីវៈ និងបុគ្គលនានា យើងក៏នឹងរួមបញ្ចូលនូវប្រភេទអតិថិជនមិនរកប្រាក់ចំណេញផងដែរ ដូចជា អង្គការមិនមែនរដ្ឋាភិបាល ក្រុមជំនុំ និងអង្គការសាសនា និងស្ថាប័នអប់រំផ្សេងទៀត។

 

សេវាកម្មធនាគារចល័ត (Mobile Banking) នឹងក្លាយជាវេទិកាដែលនឹងត្រូវបានប្រើប្រាស់ ដើម្បីផ្តល់បទពិសោធន៍អ្នកប្រើប្រាស់ថ្មី។ ដោយប្រើប្រាស់ចំណុចខ្លាំងរបស់ Phillip Capital Group ជាមួយនឹងផលិតផលហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន យើងនឹងណែនាំនូវផលិតផលនានាដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន ដូចជា ការគ្រប់គ្រងទ្រព្យធនសម្រាប់អតិថិជនរបស់ខ្លួន ព្រមទាំងការទិញផលិតផលទុកលក់ ដែលអ្នកជួញដូរវត្ថុធាតុដើមនឹងត្រូវការ។ ផលិតផលពាណិជ្ជកម្ម ដែលត្រូវបានរៀបចំរចនាសម្ព័ន្ធជាស្រេចក៏នឹងត្រូវបានណែនាំផងដែរ ដើម្បីជួយពាណិជ្ជករដែលធ្វើអាជីវកម្មនាំចូល និងនាំចេញ។

 

ជាការពិតណាស់ធនាគារហ្វីលីព ព្យាយាមបន្ថែមតម្លៃដល់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ឲ្យពួកគេនូវផលិតផលហិរញ្ញវត្ថុ ដែលបំពេញតាមតម្រូវការរបស់ពួកគេ និងផ្តល់ជូនពួកគេផងដែរនូវបទពិសោធន៍ ប្រើប្រាស់ដ៏រីករាយ។ ធនាគារហ្វីលីព នឹងប្រើប្រាស់ធនធានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងបែងចែកធនធានទាំងនេះប្រកបដោយផលិតភាពរហូតទាល់តែនឹងមានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងរហូតទាល់តែកម្រិតជីវភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានលើកកម្ពស់។