Chea Visal – Khmer

លោក ជា​ វិសាល

នាយកដ្ឋានព័ត៌មានវិទ្យា

លោក វិសា​ល​ បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាប័ត្រផ្នែកវិស្វករព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៣។

លោកមានបទពិសោធន៍ការងាររយៈពេល៩ឆ្នាំ រាប់ចាប់តាំងពីពេលលោកចាប់ផ្តើមការងារជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រេឌីត ក្នុងឆ្នាំ២០០៤។

នៅក្នុងឆ្នាំ២០១០ លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្ររងផ្នែកកម្មវិធីកុំព្យូទ័រ អស់រយៈពេល ៣ឆ្នាំកន្លះ នៅវិទ្យាស្ថាន សេរីតូស សហរដ្ឋអាមេរិក។ បន្ទាប់ពីបានបញ្ចប់ការសិក្សា គាត់បានបន្តការងារជាមួយ       ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រេឌីត ម្តងទៀត ក្នុងតួនាទីជាប្រធានផ្នែកអេម អាយ អេស ក្រោយមកត្រូវបាន       តម្លើងឋានៈជាអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា។

លោក បានចាប់ផ្តើមការងារនៅធនាគារ ហ្វីលីព ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងតួនាទីជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា។ លោកធ្លាប់បានបម្រើការងារនៅក្រុមហ៊ុនផ្ទេរប្រាក់មួយ រយៈពេល០៣ឆ្នាំមុនចាប់ផ្តើមការងារ​ជាមួយធនាគារ ហ្វីលីព។