Corporate Ethos – Kh

ទស្សនៈរបស់ក្រុមហ៊ុន

មនុស្ស ដែលត្រូវបានបង្កើតឡើងក្នុងរូបភាពនៃព្រះជាម្ចាស់ មានទេពកោសល្យលេចធ្លោផ្សេងៗគ្នា។ ទស្សនៈដ៏ខ្ពង់ខ្ពស់របស់យើងអំពីមនុស្ស ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​របស់​យើង​ជំរុញ​លើក​ទឹក​ចិត្ត​មនុស្ស​ម្នាក់​ៗ​ឲ្យ​អភិវឌ្ឍខ្លួនឯងឲ្យអស់ពីសក្តានុពល តាមរយៈការចាប់យកឱកាសនៅក្នុងការបណ្តុះបណ្តាល ការផ្តល់សេវា និងទំនួលខុសត្រូវ។ នៅក្នុងដំណើរការសម្រេចគោលដៅរបស់ក្រុមហ៊ុន យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​សំដៅ​អភិវឌ្ឍ​ទេព​កោសល្យ​របស់​បុគ្គល​ម្នាក់ៗ​ ព្រោះ​ថា​ការ​រួម​កម្លាំង​គ្នា​អាច​សម្រេច​លទ្ធផល​លើស​ពី​អ្វី​ដែល​ធ្វើ​ដោយ​បុគ្គល​តែ​ម្នាក់។

 

គុណតម្លៃស្នូល

១. មនុស្សត្រូវបានបង្កើតឡើងក្នុងរូបភាពនៃព្រះជាម្ចាស់ ដូច្នេះហើយមនុស្សមានសក្តានុពលច្រើនមហិមា។
២. យើង ជំរុញលើកទឹកចិត្តមនុស្សឲ្យអភិវឌ្ឍសក្តានុពលរបស់ពួកគេ ដោយផ្តល់នូវឱកាសទទួលបានការបណ្តុះបណ្តាល ការផ្តល់សេវា  និងទំនួលខុសត្រូវ។
៣. យើងរក្សាសុចរិតភាពនៅក្នុងទង្វើរបស់យើង។ ភាពស្មោះត្រង់ប្រាប់នូវការពិត។ សុចរិតភាពបំពេញនូវការពិត។
៤. យើងជឿយ៉ាងមុតមាំថា រង្វាន់នឹងកើតឡើងតែក្រោយពេលមានលទ្ធផលការងារប៉ុណ្ណោះ។ ការងារដែលធ្វើបានល្អនាំមកនូវការពេញចិត្តពិតប្រាកដ។
៥. យើងចូលចិត្តកសាងអាជីវកម្ម ជាងធ្វើពាណិជ្ជកម្ម ដូច្នេះហើយយើងនឹងធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយ។
៦. យើងចាត់ទុកខ្លួនឯងជាអ្នកបម្រើចំពោះគ្នាទៅវិញទៅមក ចំពោះគ្រួសាររបស់យើង ចំពោះសហគមន៍របស់យើង និងចំពោះបរិស្ថានរបស់យើង។
៧. យើងមានភារកិច្ចថែរក្សាគ្នា និងជួយគ្នាទៅវិញទៅមក។
៨. យើងនឹងលេងតែល្បែងណាដែលវិជ្ជមានប៉ុណ្ណោះ។