Dominic Teo – Khmer

លោក ដូមីនិក តែវ ជូ បេង

នាយកដ្ឋានប្រតិបត្តិការ

លោក ដូមីនិក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងផ្នែកធនាគារ និង​ហិរញ្ញ​វត្ថុ​ពី​វិទ្យា​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ប្រទេស​សិង្ហបុរី​។

លោក មានបទពិសោធន៍ខាងធនាគារជាង៣០ឆ្នាំ ក្នុងផ្នែកប្រតិបត្តិការ ផ្នែកគ្រប់គ្រងហានិភ័យ ក៏ដូច​ជា​ផ្នែក​សវន​កម្ម​ផ្ទៃ​ក្នុង​ជា​មួយ​ធនាគារ ស្តែន​ដាត ឆាត​ទ័រ ប្រទេស​សិង្ហបុរី។ លោក​បាន​បំពេញការងារ​ជាមួយ​ក្រុម​សវនករ​ ឌីប៊ីអេស មួយរយៈដើម្បីធ្វើសវនកម្មលើផ្នែកប្រតិបត្តិការ និងបច្ចេកវិទ្យាធនាគារ។
លោកបានចាប់ផ្តើមការងារដំបូងជាបុគ្គលិកស្មៀន បន្ទាប់មកជាគណគ្រប់គ្រងថ្នាក់កណ្តាលនៅធនាគារ ស្តែនដាត ឆាតទ័រ ប្រទេសសិង្ហបុរី ។

លោកបានចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីព នៅខែសីហាឆ្នាំ២០១៤ ក្នុងតួនាទីជាប្រធាន នាយកដ្ឋានប្រតិបត្តិការ។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *