Han Peng Kwang – Khmer

លោក ហាន ប៉េងគាន់

អគ្គនាយក

លោក ហាន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យភាគខាងជើងម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៥ ហើយលោកក៏ទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈផ្នែកឥណទាន ពីវិទ្យាស្ថានធនាគារ ម៉ាឡេស៊ីផងដែរ។

លោក មានបទពិសោធន៍ផ្នែកធនាគារជាង១៩ឆ្នាំ ដោយបានចាប់ផ្តើមការងារពីឆ្នាំ១៩៩៤ ក្នុង​ពេលដែល​លោក​បាន​បម្រើ​ការងារ​ជា​មួយ​ធនា​គារ​សាធារណៈ បឺហេដ ដែលជាធនាគារមានឈ្មោះល្បីមួយនៅប្រទេសម៉ាឡេស៊ីក្នុងតួនាទីជាអ្នកហាត់ការ បន្ទាប់មកត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់រហូតក្លាយជាប្រធានសាខា។ បទពិសោធន៍ផ្នែកធនាគាររបស់លោករួមមាន ប្រតិបត្តិការជួរមុខ ទីផ្សារ ដំណើការ ឥណទាន មូលបត្រប្រាក់កម្ចី និងឯកសារ ត្រួតពិនិត្យឥណទាន ត្រួតពិនិត្យបំណុល និងពាណិជ្ជកម្ម ហិរញ្ញវត្ថុ។

លោក បានចូលបម្រើការងារនៅធនាគារ ហ្វង ឌីប៊ីអេស (ដែលបច្ចុប្បន្ននេះជា ធនាគារ ហ្វីលីព) ចាប់តាំងពីធនាគារបើកដំណើការដំបូងក្នុងឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្នក្នុងតួនាទីជាអនុប្រធានជាន់ខ្ពស់ បន្ទាប់មកត្រូវបានផ្លាស់ប្តូរមុខតំណែងជាអគ្គនាយកក្នុងឆ្នាំ២០១១។ លោកទទួលខុសត្រូវទៅលើប្រតិបត្តិការទាំងស្រុងរបស់ធនាគារ ហើយបានពង្រីកបណ្តាញធនាគារពីមួយសាខាក្នុងឆ្នាំ២០០៩ រហូតដល់ប្រាំមួយសាខា។ លោកនៅតែបន្តកាន់តួនាទីជាអគ្គនាយកធនាគារ ហ្វីលីព បន្ទាប់ពីមានការផ្លាស់ប្តូរម្ចាស់ភាគហ៊ុននៅឆ្នាំ២០១៤។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *