How Poy Leong – Khmer

លោក ហូវ ប៉យលាង (ជេនសេនហូវ)

នាយកដ្ឋានហានិភ័យឥណទាន

លោក ជេនសេនហូវ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ វីនស័រ ប្រទេស​កាណាដា​ក្នុង​ឆ្នាំ​១៩៨៤​ និង​បាន​ប្រឡង​ជាប់​វិញ្ញា​បន​បត្រ​វិជ្ជា​ជីវៈ​ឥណទាន ពីវិទ្យាស្ថានធនាគារ​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០០៤។

លោកមានបទពិសោធន៍ជាមួយវិស័យធនាគារជាង៣០ឆ្នាំ ចាប់​ពី​ឆ្នាំ​១៩៨៥​ដោយ​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ធនាគារ​សាធារណៈ​ បឺហេដ​ ក្នុង​តួនាទី​ជា​បុគ្គលិក​ហាត់ការ​បន្ទាប់មកត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់រហូតក្លាយជាប្រធានសាខាធនាគារក្នុងឆ្នាំ១៩៩១។ បទពិសោធន៍របស់លោករួមមានដូចជា៖ ផ្នែកប្រតិបត្តិការ ផ្នែកទីផ្សារ ផ្នែកដំណើរការឥណទាន ផ្នែករៀបចំឯកសារមូលប័ត្រប្រាក់កម្ចី ផ្នែក រដ្ឋបាលឥណទាន ផ្នែកគ្រប់គ្រងបំណុល និងផ្នែកពាណិជ្ជកម្មហិរញ្ញវត្ថុ។

ក្នុងឆ្នាំ២០០១ លោកបានចូលបម្រើការងារនៅធនាគារ មេឃប៊ែង ម៉ាឡេស៊ី ដោយទទួលភារកិច្ចជាប្រធានផ្នែកឥណទានបុគ្គល និងអាជីវកម្ម បន្ទាប់មកក៏ត្រូវបានតែងតាំងជា ប្រធានអភិវឌ្ឍអាជីវកម្មនៅធនាគារមេឃប៊ែងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយលោកទទួលភារកិច្ចដំណើរការឥណទានជាក្រុម និងឥណទានអាជីវកម្មពីសាខាអន្តរជាតិជាច្រើន។

នៅខែមករា ឆ្នាំ២០១៥ លោកបានចូលបម្រើការងារនៅធនាគារ ហ្វីលីព ភីអិលស៊ី ក្នុងតួនាទីជាប្រធាននាយកដ្ឋានហានិភ័យឥណទាន ជាមួយវត្ថុបំណងជម្រុញការរីកចម្រើនឥណទានជូនធនាគារ និងធ្វើ អោយមានភាពប្រសើរឡើងនូវបទដ្ឋាននៃដំណើរការឥណទាន ដើម្បីសម្រេចបាននូវគោលដៅប្រាក់ចំណេញសម្រាប់ធនាគារ។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *