Message from General Manager – Kh

សារពីអគ្គនាយក

សូមស្វាគមន៍មកកាន់ ធនាគារហ្វីលីព!

 

ធនាគារហ្វីលីពគឺជាផ្នែកមួយនៃ ក្រុមហ៊ុន PhillipCapital Group ដែលមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរី ហើយបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៥ ។

 

ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មជាង ៤០ ឆ្នាំកន្លងមក បច្ចុប្បន្ន​ក្រុមសម្ព័ន្ធនេះ មានវត្តមានក្នុងប្រទេសចំនួន ១៧ នៅតំបន់អាស៊ី ទ្វីបអឺរ៉ុប និង សហរដ្ឋអាមេរិក ដែលមានការិយាល័យនៅទីក្រុងឡុង ឈីកាហ្គោ តូក្យូ ហុងកុង និង សៀងហៃ។

ក្រុមសម្ពន្ធ័នេះ មានផ្តល់នូវ ផលិតផល និង សេវាកម្មហិរញ្ញវត្ថុជាច្រើនដូចជា ជើងសារភាគហ៊ុន សាជីវកម្មហិរញ្ញវត្ថុ ហិរញ្ញប្បទានលើការលក់គណនីត្រូវទទួលអន្តរជាតិ ការវិនិយោគសម្រាប់អនាគត ការគ្រប់គ្រងទ្រព្យសម្បត្តិ ធានារ៉ាប់រង និង សេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត។

ជាមួយនឹងបុគ្គលិកជាង ៣៥០០ នាក់ និង អតិថិជនជាង​ ៩០០,០០០ នៅទូទាំងពិភពលោក ក្រុមសម្ព័ន្ធមានទ្រព្យសកម្មសរុបច្រើនជាង ៣០ ពាន់លានដុល្លារអាមេរិក និង មូលនិធិរបស់ម្ចាស់ភាគហ៊ុនលើសពី ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៥។

 

ទន្ទឹមនឹងនេះដែរ ធនាគារហ្វីលីព ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ៨ ឆ្នាំ តាំងពីឆ្នាំ ២០០៩។ បច្ចុប្បន្នធនាគារហ្វីលីព មាន ៦ សាខា នៅក្នុងទីក្រុងភ្នំពេញ ហើយគំរោងពង្រីកសាខាតាមបណ្តាខេត្តនានានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះទៅទៀត ធនាគារនឹងបង្កើនសេវាផ្សេងៗ នា​ពេលអនាគតដើម្បីបំពេញតម្រូវការរបស់​អតិថិជន។
គោលបំណងរបស់ធនាគារហ្វីលីព គឺ ដើម្បីក្លាយជា ធនាគារឈានមុខគេ មានសុវត្ថិភាព និង ជាធនាគារពាណិជ្ជដែលផ្តល់ជូន គ្រប់តម្រូវការរបស់អតិថិជនដូចពាក្យស្លោក “ជាដៃគូរហិរញ្ញវត្ថុរបស់លោកអ្នក”។ គុណតម្លៃរបស់ធនាគារគឺ ផ្តល់ទំនុកចិត្តខ្ពស់ជូនអតិថិជន ផ្តល់នូវភាពជឿជាក់ ផ្តល់នូវទំនាក់ទំនងល្អ ជាមួយបច្ចេកវិទ្យាទំនើប។

 

បច្ចុប្បន្ន ក្រៅពីជាម្ចាស់របស់ធនាគារហ្វីលីព ក្រុមសម្ព័ននេះ ក៏ជាម្ចាស់ភាគហ៊ុនយ៉ាងសំខាន់ក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន២ នៅក្នុងប្រទេសកម្ពុជាគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត និង First Finance PLC ។

 

ដោយសារ ធនាគារហ្វីលីពជាផ្នែកមួយនៃ ក្រុមហ៊ុន PhillipCapital Group of Singapore ធនាគារនឹងប្រើប្រាស់សក្តានុពលផ្នែកហិរញ្ញវត្ថុ បណ្តាញសាខាច្រើន និងបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន ក្នុងការពង្រីកប្រតិបត្តិការ ដើម្បីបំពេញតម្រូការផ្នែកហិរញ្ញវត្ថុ​របស់ប្រទេសកម្ពុជា។

សូមអញ្ជើញមកទទួលការប្រឹក្សាពីអ្នកជំនាញរបស់ធនាគារ។ ពួកយើងចង់ក្លាយជា ដៃគូហិរញ្ញវត្ថុរបស់លោកអ្នក៕