Micro Loan – Kh

ឥណទានខ្នាតតូច

 

ជាប្រភេទឥណទានមានកាលកំណត់ដែលធនាគារហ្វីលីព ផ្តល់ជូនទៅអតិថិជនឯកត្តជន សម្រាប់តម្រូវការចំាបាច់ផ្នែក ហិរញ្ញវត្ថុ​ ដោយ​ស្រប​គ្នា​ទៅ​នឹង ​លំហូរ​សាច់​ប្រាក់​​​ និង​ សមត្ថភាព​ទូទាត់។

 

លក្ខណៈ និង អត្ថប្រយោជន៍៖

• សម្រាប់ការចាប់ផ្តើមនិង ពង្រីកអាជីវកម្ម ឬ​សម្រាប់សងផ្តាច់ ឥណទានដែលមានស្រាប់

• សម្រាប់ការវិនិយោគផ្ទាល់ខ្លួន ការជួសជុលកែលំអ ឬ រៀបចំជួសជុលកែលំអលំនៅឋាន

• សម្រាប់ការសិក្សាអប់រំ

• អត្រាការប្រាក់ប្រកួតប្រជែង ជាមួយនឹងរយៈពេលបង់សងសមរម្យ

 

លក្ខខណ្ឌ៖

• មានបទពិសោធន៍យ៉ាងហោចណាស់ ១ឆ្នាំក្នុងការប្រកបអាជីវកម្មដែលដូចគ្នា ឬ ស្រដៀងគ្នា

• មានប្រវត្តិឥណទានល្អដោយត្រូវបង្ហាញឯកសារចំាបាច់បញ្ជាក់ជាភស្តុតាង

 

ឯកសារតម្រូវ៖

• អ្នករស់នៅក្នុងប្រទេសកម្ពុជា (ជនជាតិខ្មែរ ឬ ជនបរទេស)

• សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬ ឯកសារ សុពលភាពផ្សេងៗ

• ឯកសារបង្ហាញពីចំណូល និង ព័ត៌មានអំពីការទូទាត់ឥណទាន

• សៀវភៅធនាគារផ្ទាល់ខ្លួន ឬរបាយការណ៍ប្រាក់បៀវត្ស

• ឯកសារទាក់ទងនឹងទ្រព្យធានា