MR. CHAN MACH – Khmer

លោក CHAN MACH

អភិបាល

លោក MACH ដែលជាប្រធាននាយកប្រតិបត្តិក្នុងស្រុកដំបូងគេនៃ KREDIT ត្រូវ​បាន​ដំឡើង​ឋា​នៈ​ពី​មុខ​តំណែង​អ្នក​គ្រប់​គ្រង​ប្រតិបត្តិ​កា​រ​របស់​គាត់​ ក្នុង​ឆ្នាំ​២០០៦​។ ដោយ​មាន​បរិញ្ញា​បត្រ​គណិតវិទ្យា​ និង​មាន​បទ​ពិសោធន៍​ជា​គ្រូ​បង្រៀន​គណិតវិទ្យា លោក Mach បាន​ចូល​រួម​ជា​មួយ​ KREDIT ដំបូងក្នុង​ឆ្នាំ​១៩៩៩ ក្នុង​តំណែង​ជា​សវន​ករ​ និង​ជា​គ្រូ​បណ្តុះ​បណ្តាល​។ សក្តា​នុពល​ផ្នែក​គ្រប់​គ្រង​របស់​គាត់​ត្រូវ​បាន​ទទួល​ស្គាល់​ ហើយ​គាត់​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​សាខា​ប្រចាំ​ទី​ក្រុងភ្នំពេញ​ ក្នុង​ឆ្នាំ​២០០១។ សាខា​នេះ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ ហើយ​ក្នុង​ឆ្នាំ​២០០៣ គាត់​ត្រូវ​បាន​តែង​តាំង​ជា​នាយក​ប្រតិ​បត្តិ​ការ​។ ក្រោម​ការ​ដឹក​នាំ​របស់​គាត់​ KREDIT បាន​ក្លាយ​ជា​មាន​និរន្តរ​ភាព​ ហើយ​ផល​បត្រ​បាន​កើន​ឡើង​មួយ​ទ្វេ​ជា​បី​។ លោក Mach បានបញ្ចប់ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ចំនួន​ ២៖ បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់​គ្រង​អាជីវកម្ម​ (MBA) និង ​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ ​និង​ធនា​គារ​ (MFB)។ គាត់​បាន​ចូល​រួម​ក្នុង​វគ្គ​សិក្សា​ជា​ច្រើន​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​ ទាក់​ទង​នឹង​មីក្រូ​ហិរញ្ញ​វត្ថុ ​និង​ធនាគារ។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *