MR. KOH YONG GUAN – Khmer

លោក KOH YONG GUAN

អភិបាលឯករាជ្យ

លោក កូ បានចូលរួមជាមួយផ្នែកស៊ីវិលប្រទេសសិង្ហបុរីក្នុងតួនាទីជាវិស្វករជីវឱសថនៃក្រសួងសុខាភិបាលក្នុងឆ្នាំ១៩៧២ បន្ទាប់មកបានបន្តជាមួយផ្នែករដ្ឋបាលក្នុងឆ្នាំ១៩៧៩។ លោកបានបន្តការងារក្នុងក្រសួងហិរញ្ញវត្ថុ (នាយកដ្ឋានប្រមូលពន្ធ) ក្រសួងអប់រំ និងក្រសួងការពារជាតិ មុននឹងត្រូវបានតែងតាំង ជា​រដ្ឋ​លេខា​ធិ​ការ​អចិន្រ្តៃយ៍​នៃ​ក្រ​សួង​ការ​ពារ​ជាតិ​នៅ​ឆ្នាំ​១៩៨៩​។ លោក​បាន​ធ្វើ​ជា​ប្រមុខ​ផ្នែក​ប្រមូល​ពន្ធ​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៧​។ ក្នុង​ឆ្នាំ​១៩៩៨​ លោក​ត្រូវ​បាន​តែង​តាំង​ ជា​អគ្គ​នា​យក​នៃ​អា​ជ្ញា​ធរ​រូបិយ​វត្ថុ​សិង្ហ​បុ​រី ​(ទេសា​ភិ​បាល​ធ​នា​គារ​ជាតិ​)។ លោក​ក៏​បាន​កាន់​តួ​នាទី​ជា​រដ្ឋ​លេ​ខា​ធិ​ការ​អ​ចិន្រ្តៃយ៍​នៃ​ក្រសួង​ហិរញ្ញវត្ថុ (ថវិកា និងប្រមូល​ពន្ធ) ផង​ដែរ​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០១។ លោក​បាន​ចូល​និវត្តន៍ ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០០៥ ក្នុង​តួនាទី​ជា​អគ្គ​នា​យក​អា​ជ្ញា​ធរ​រូ​បិយ​វត្ថុ​សិង្ហ​បុរី បន្ទាប់​ពី​ចូល​និវត្តន៍​លោក​នៅ​តែ​បន្ត​មុខ​តំណែង​ ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​ស្ថាប័ន​នេះ​រ​​​ហូត​ដល់ខែ​មេសា ឆ្នាំ២០១១។ លោក​បាន​បម្រើ​ការ​ងារ​ជា​ប្រធាន ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិ​សោធន​និវត្តន៍ ទទួល​បន្ទុក​និយោជិត​ទាំង​អស់​រួម​ទាំង​វិស័យ​ឯក​ជន និង​សាធារណៈ ក្នុង​ប្រទេស​សិង្ហបុរី​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១៣។ លោក​បាន​ធ្វើ​ជា​ប្រ​មុខ​ជាន់​ខ្ពស់​អនិ​វា​ស​ន​ជ​ន​សិង្ហបុរី​ប្រ​ចាំ​ នៅ​ប្រទេស​កា​ណា​ដា​ពី​ខែ​ឧសភា ឆ្នាំ២០០៨ ដល់​ខែ​មីនា ឆ្នាំ២០១៣។.

បច្ចុប្បន្ន​នេះ​លោក​ គឺ​ជា​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​នៃ​សា​ជីវ​កម្ម​ SMRT ដែល​ជា​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ក្នុង​ការ​ផ្តល់​សេ​វា​រថ​ភ្លើង​ក្រោម​ដី​ រថយន្ត​ក្រុង​ និង​តាក់​ស៊ី​ក្នុង​ប្រទេស​សិង្ហបុរី​។ លោក​ក៏​ជា​ប្រធាន​សា​ជីវ​កម្ម​ធា​នា​រ៉ាប់​រង​លើ​ប្រាក់​បញ្ញើ​ប្រ​ចាំ​នៅ​ប្រទេស​សិង្ហ​បុរី ​និង​ជា​ប្រធាន​វិទ្យាស្ថាន​វិទ្យា​សាស្ត្រ​ជំ​ងឺ​ មហារីក​នៅ​សិង្ហ​បុរី​ផង​ដែរ​។ លោក​បាន​ធ្វើ​ជា​ឯក​អគ្គរដ្ឋ​ទូត​សិង្ហ​បុរី​ ប្រ​ចាំ​នៅ​ប្រ​ទេស​ក្រិច​តាំង​ពី​ខែ​ឧសភា ឆ្នាំ២០១៣។

លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យា​សាស្រ្ត​ ផ្នែក​វិស្វករ​មេ​កានិច​ក្នុង​ឆ្នាំ​១៩៧០ និង​ថ្នាក់​អនុបណ្ឌិត​វិទ្យា​សាស្រ្ត ផ្នែក​វិស្វករ​មេ​កា​និច​ និង​វិស្វករ​ឱសថ​ក្នុង​ឆ្នាំ​១៩៧២ ពី​សាកល​វិទ្យា​ល័យ​ តូរ៉ុន​តូ (Toronto) ដែល​លោក​ទទួល​ អាហាររូប​ករណ៍ពី​គម្រោង​ កូឡុមបូ (Colombo)។ លោក​បាន​ទទួល សញ្ញា​បត្រ​អនុបណ្ឌិត​ផ្នែក​រដ្ឋ​បាល​ពាណិជ្ជកម្មពី​ សកលវិទ្យាល័យ​កា​តូ​លិក​ លីវិន (Catholic University of Leuven) ប្រទេស​បេល​ហ្សិក​ក្នុង​ឆ្នាំ​១៩៨១។ លោក​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​បណ្ឌិត​ពី​សាកលវិទ្យាល័យ​តូ​រ៉ុន​តូ ​ក្នុងឆ្នាំ២០១១។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *