MR. LIM HUA MIN – Khmer

លោក LIM HUA MIN

ប្រធានក្រុមប្រឹក្សាភិបាល

លោក Lim Hua Min គឺជាប្រធានប្រតិបត្តិនៃ Phillip Capital Group of Companies និង​ត្រូវ​បាន​តែង​តាំង​ជា​ប្រ​ធាន​ក្រុមហ៊ុន​ IFS Capital Limited ផង​ដែរ នៅ​ថ្ងៃ​ទី​​២០ ខែឧសភា ឆ្នាំ២០០៣។ គាត់បាន​ចាប់​ផ្តើម​អាជីព​របស់​គាត់​ ដោយ​កាន់​មុខ​តំណែង​ជាន់​ខ្ពស់​នៅ​ក្នុង​ផ្សារ​ភាគ​ហ៊ុន​នៃ​ប្រទេស​សិង្ហបុរី និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​មូល​បត្រ។ គាត់​បាន​បម្រើ​ការ​ងារ​នៅ​ក្នុង​គ​ណៈ​កម្មា​ធិ​ការ​ និង​អ​នុ​គណៈ​កម្មា​ធិ​ការ​មួយ​ចំនួន​នៃ​ផ្សារ​ភាគ​ហ៊ុន នៃ​ប្រទេស​សិង្ហបុរី​។ ក្នុង​ឆ្នាំ​១៩៩៧ គាត់​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិនិត្យ ផ្សារ​ភាគ​ហ៊ុន​នៃ​ប្រទេស​សិង្ហបុរី​ (SES) ដែល​ទទួល​ខុស​ត្រូវ​លើការ​បង្កើត​ក្រប​ខ័ណ្ឌ​ទស្សនា​ទាន​ ដើ​ម្បី​ធ្វើ​ឲ្យ​ទី​ផ្សារ​មូល​ធន​នៃ​ប្រទេស​សិង្ហបុរី​កាន់​តែ​មាន​លក្ខណៈ​សកល​ ប្រកួត​ប្រជែង​ និង​រឹង​មាំ​។ សម្រាប់​ការ​ងារ​នេះ​ គាត់​បាន​ទទួល​មេ​ដាយ​សេ​វា​សា​ធារណៈ (Public Service Medal – PBM) ក្នុង​​ឆ្នាំ​១៩៩៩ ពី​រដ្ឋា​ភិ​បាល​សិង្ហបុរី។ គាត់​បាន​បម្រើ​ការ​ងារ​ជា​សមា​ជិក​ក្រុម​ប្រឹ​ក្សា​ភិ​បាល​មួយ​រូប​នៅ​ក្នុង​អា​ជ្ញាធរ​ចំណូល​ក្នុង​ប្រទេស​នៃ​សិង្ហ​បុរី​ (Inland Revenue Authority Singapore) ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១០។

លោក Lim មាន​បរិញ្ញា​បត្រ​វិទ្យាសាស្ត្រ (និទ្ទេស​ល្អ​ប្រសើរ​) ផ្នែក​វិស្វកម្ម​គីមី​ពី​សាកល​វិទ្យា​ល័យ​ Surrey និង​ទទួល​បាន​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​ស្រាវ​ជ្រាវ​ប្រតិ​បត្តិការ​ និង​សិក្សា​ការ​គ្រប់​គ្រង​ (Master’s Degree in Operations Research and Management Studies) ពីមហាវិទ្យាល័យ Imperial សាកលវិទ្យាល័យ London។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *