MR. ONG TEONG HOON – Khmer

លោក ONG TEONG HOON

អភិបាល

លោក Ong Teong Hoon បានចាប់ផ្តើមធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងឆ្នាំ១៩៧៧ ដំបូងជាភ្នាក់ងារជើងសាររូបិយប័ណ្ណ រួចមួយឆ្នាំក្រោយមក បានបម្រើការងារជាមួយធនាគារ Standard Chartered Bank ក្នុង​តំ​ណែង​ជា​កម្ម​សិក្សា​ការី​ផ្នែក​គ្រប់​គ្រង​។ ដោយ​ធ្វើ​ការ​ជា​មួយ​ធនាគា​រ​នេះ​អស់​រយៈ​ពេល​ ២៥​ ឆ្នាំ គាត់​បាន​ឆ្លង​កាត់​គ្រប់​ទិដ្ឋ​ភាព​ទាំង​អស់​នៃ​ធនា​គារ​ពាណិជ្ជ ក្រៅ​ពី​មុខ​ងារ​ជា​ហេរញ្ញិក​ ហើយ​គាត់​បាន​បញ្ចប់​អាជីព​ធនាគារ​របស់​គាត់​ក្នុង​តំ​ណែង​ជា​អ្នក​គ្រប់​គ្រង​ប្រ​ចាំ​ប្រទេស​ឲ្យ​ធ​នា​គារ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០២​។

ការ​បញ្ចប់​នេះ​គឺ​ក្រោយ​ពី​ធ្វើ​ជា​ប្រធាន​តំ​ណាង​របស់​ធនាគារ​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ ហើយ​មុន​នោះ ជា​អ្នក​គ្រប់​គ្រង​ប្រ​ចាំតំ​បន់​នៃ​តំបន់​អាស៊ីប៉ា​ស៊ី​ហ្វិក ដែល​គ្រប​ដណ្តប់​លើ​ស្ថា​ប័ន​ហិរញ្ញ​វត្ថុ​នា​នា​។ ស្ទើរ​តែ​ភ្លាមៗ​​​ក្រោយ​ពី​នោះ​ គាត់​បាន​ចូល​រួម​ជា​មួយ​ Phillip Securities Pte Ltd និង​បាន​កាន់​មុខ​ងារ​ជា​ច្រើន​ រួម​ទាំង​ការ​ងារ​រយៈ​ពេល​មួយ​ឆ្នាំ​នៅ​ក្នុង​ Phillip Securities Thailand PLC ក្នុង​តំ​ណែង​ជា​ប្រ​ធាន​នាយក​ប្រតិ​បត្តិស្តី​ទី​របស់​ក្រុមហ៊ុន ហើយ​ចុង​ក្រោយ​ជា​អ​ភិបាល​នៃ​ OTC Capital មុន​ពេល​ត្រូវ​បាន​តែង​តាំង​ឲ្យ​ចូល​បម្រើ​ការ​ងារ​នៅ​ក្នុង​ Kredit MFI PLC ក្នុងឆ្នាំ២០១២។

លោក Ong បាន​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យា​ល័យ​សិង្ហបុរី ដោយ​ទទួល​បាន​បរិញ្ញា​បត្រ​ផ្នែក​គ្រប់​គ្រង​អាជីវ​កម្ម​ និង​បរិញ្ញា​បត្រ​រង​ពី​វិទ្យា​ស្ថាន​ធ​នា​-គា​រិក​ជំនាញ (Associate of the Chartered Institution of Bankers) ចាប់តាំងពីឆ្នាំ១៩៧៨។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *