MR. PAUL GWEE CHOON GUAN​​ – Khmer

លោក PAUL GWEE CHOON GUAN

អភិបាលឯករាជ្យ

អាជីពធនាគាររបស់លោក Paul Gwee Choon Guan មានរយៈពេលជាងម្ភៃប្រាំឆ្នាំ ពោរ​ពេញ​ដោយ​បទ​ពិសោធន៍​ផ្នែក​ធនាគារ​សកល​ និង​រតនា​គារ​/វិ​និ​យោគ​ ជា​មួយ​នឹង​ឧស្សាហកម្ម​គ្រប់​គ្រង​ទ្រព្យ​សកម្ម​/មូល​និធិ​ និង​ទ្រព្យ​ធន​ នៅ​ទូទាំង​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​។ ជំ​នាញ​ឯក​ទេស​របស់​គាត់​ រួម​មាន​ វិស័យ​គ្រប់​គ្រង​ហា​និ​ភ័យ​សហ​គ្រាស​ (ឥណ​ទាន​ ទីផ្សារ​ សន្ទ​នីយ​ភាព​ និង​ប្រតិ​បត្តិ​ការ​)​ ការ​ត្រួត​ពិនិត្​យ និង​ប្រតិ​បត្តិ​  និង​ប្រតិ​បត្តិ​ការ​សម្ងាត់​ ជា​មួយ​នឹង​ការ​រួម​បញ្ចូល​គ្នា​ដ៏​រឹង​មាំ​នៃ​រ​បាយ​ការណ៍​ហិរញ្ញ​វត្ថុ​ និង​គណ​នេយ្យ​អា​ជី​វ​កម្ម​ជា​យុទ្ធ​សាស្ត្រ​ ការ​ច្រ​បាច់​បញ្ចូល​គ្នា​ និង​ការ​ធ្វើ​លទ្ធ​កម្ម​ និង​ការ​គ្រប់​គ្រង​មូល​ធន​។ គាត់​ធ្លាប់​ធ្វើ​ជា​ប្រ​ធាន​គ្រប់​គ្រង​ហា​និ​ភ័យ​ និង​ប្រ​តិបត្តិ​ នៅ​ក្នុង​ក្រុម​ហ៊ុន​ United Overseas Bank Group បន្ទាប់​មក​ជា​ប្រ​ធាន​នាយក​ហិរញ្ញ​វត្ថុ​ប្រចាំ​ប្រទេស​នៅ ​Hong Kong & Shanghai Bank ប្រចាំ​ប្រទេស​ឥណ្ឌូ​នេស៊ី​ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ការ​នៅ​ Bank of East Asia ​ប្រ​ចាំ​ប្រទេស​សិង្ហបុរី​។ បច្ចុប្បន្ន គាត់​គឺ​ជា​អគ្គលេខា​ធិ​ការ​នៃ​សមា​គម​ធនាគា​រិក​អាស៊ាន​ (ASEAN Bankers Association)។

លោក Gwee មាន​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់​គ្រង​អា​ជីវ​កម្ម​ពី​សា​កល​វិទ្យា​ល័យ​ឈី​កា​ហ្គោ​ បាន​បញ្ចប់​ការ​សិក្សា​ពី​សា​លា​ពាណិជ្ជកម្ម​ ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ទទួល​បាន​បរិញ្ញាបត្រ​ពាណិជ្ជ​កម្ម​ពី​សាកល​វិទ្យាល័យ​ញូវ​ខា​សល​។ គាត់​ត្រូវ​បាន​ទទួល​ស្គាល់​ជា​គណនេយ្យ​ករ​ជំនាញ​ ក្នុងឆ្នាំ១៩៨៤ និង​ជា​សមា​ជិក​នៃ​វិទ្យាស្ថាន​គណនេយ្យ​ករ​ជំនាញ​ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី និង​វិទ្យា​ស្ថាន​គណនេយ្យ​ករ​ជំនាញ​សិង្ហបុរី។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *