Mr. Vichit Ith – Khmer

លោក អ៊ិត វិជិត

អភិបាលឯករាជ្យ

វិជិត មានបទពិសោធន៍ជាអន្តរជាតិដ៏ច្រើន ដូចជាទីប្រឹក្សាហិរញ្ញវត្ថុ និងសេដ្ឋកិច្ច គណៈ​គ្រប់​គ្រង​ជាន់​ខ្ពស់​សា​ជី​វ​កម្ម​ជា​មួយ​ក្រុម​ហ៊ុន​បរទេស​ និង​តំ​បន់​ ជា​មួយ​ក្រុម​ហ៊ុន​ពា​ណិ​ជ្ជ​កម្ម​ទំ​និញ​ក​សិ​កម្ម និង​វត្ថុ​មាន​តម្លៃ ​(នៅប្រទេសបារាំង ភូមិ​ភាគ​កណ្តាល​ខាង​កើត​ អាស៊ី​អា​គ្នេយ៍​ និង​អេ​ហ្សីប​)​ បទ​ពិ​សោធន៍​ធ​នា​គារ​ជា​មួយ​ក្រុម​ហ៊ុន​ថ្នាក់​សាកល​ធំ​ពីរ​គឺ​ធ​នា​គារ​វិនិយោគ​ វ៉ល​ស្រ្ទីត​ និង​ក្រុម​ហ៊ុន​មូល​និ​ធិ​ឯក​ជន​ (នៅទីក្រុងញូវយ៉ក ចក្រភពអង់គ្លេស សិង្ហបុរី និងឥណ្ឌូនេស៊ី) គណៈ​គ្រប់​គ្រង​ទូ​ទៅ​ក្នុង​ក្រុម​ហ៊ុន​ផលិត​កម្ម​ ក្នុង​តួ​នា​ទី​ជា​នា​យក​ប្រចាំ​ប្រទេស​ និង​នា​យក​ហិរញ្ញ​វត្ថុ​ (ប្រ​ទេស​ថៃ​)​ ជា​ប្រ​ធាន​ទេ​សា​ភិ​បាល​ និង​អ​គ្គ​នា​យក​ក្រុម​ហ៊ុន​យន្ត​ហោះ​ និង​អា​កាស​ចរណ៍​ ជា​នា​យក​គ្រប់​គ្រង​ប្រ​ចាំ​កម្ពុជា​ និង​សិង្ហបុរី​៕ គាត់​ក៏​ជា​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ប្រឹ​ក្សា​ភិ​បាល​ផ្នែក​ច្បាប់​បរទេស​ទទួល​ខុស​ត្រូវ​ផ្នែក​វិ​និ​យោគ​បរ​ទេស​ផ្ទាល់​ និង​ផ្នែក​អ​ភិ​វ​ឌ្ឍន៍​វិ​ស័យ​ឯ​ក​ជន​ និង​បាន​ផ្តល់​ប្រឹ​ក្សា​ដល់​ប្រ​ធា​នា​ធិ​ប​តី​ និង​នា​យក​រដ្ឋ​មន្ត្រី​ជា​ច្រើន​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ និង​ការ​អ​ភិ​វ​ឌ្ឍន៍​សេដ្ឋ​កិច្ច​ឆាប់​រហ័ស​។

ដំ​បូន្មាន​​អភិវឌ្ឍន៍​របស់​គាត់​ផ្តោត​ទៅ​លើ​យុទ្ធ​សាស្រ្ត​សេដ្ឋកិច្ច​ ការ​តាក់​តែង​គោល​នយោបាយ​ និងការអនុវត្តន៍គោលនយោបាយ រួម​បញ្ចូល​ទាំង​អនុ​សា​សន៍​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​សា​ជីវ​កម្ម​ ​និង​ វិស័យ​ឯក​ជន​ ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​ កំពង់​ផែ​សមុទ្រ​ និង​ប្រព័ន្ធ​ទឹក​ភ្លើង​សាធារណៈ​។ ដំបូន្មានរបស់គាត់បានជម្រុញដល់ការបង្កើត និងកំណែរទម្រង់ជាច្រើនចំពោះស្ថាប័នសេដ្ឋកិច្ចសំខាន់ៗ និង​ផ្នែក​ផ្សេងៗ​ជា​មួយ​ប្រទេស​ម្ចាស់​ផ្ទះ​ដូច​ជា​ក្រុម​ប្រឹ​ក្សា​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ ម៉ា​ដា​ហ្គា​ស្ការ​ ក្រុម​ប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចប្រទេស​ រវ៉ាន់ដា​ និង​ក្រុម​ប្រឹក្សា​វិនិយោគ​កម្ពុជា​ (ស៊ីអាយប៊ី/ស៊ីឌីស៊ី)។ គាត់​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្តល់​យុទ្ធសាស្រ្ត​ និង​ធ្វើ​ពង្រាង​ផែន​ការ​សកម្មភាព​ដល់​ប្រទេស​ ម៉ាដាហ្គាស្ការ​ ជា​មួយ​សាកល​វិទ្យាល័យ​ ហាវើដ​ ផែន​ការយុទ្ធ​សាស្រ្ត​មហិច្ឆិតា​ប្រាំ​ឆ្នាំ​ដែល​មាន​ទិស​ដៅ​ធ្វើ​អោយ​មាន​កំ​ណែរ​ទម្រង់​អភិវឌ្ឍន៍​ និង​ធ្វើ​អោយ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​​​ពី​ឆ្នាំ​២០០៧​ ដល់ ឆ្នាំ​២០១២​។ គាត់​បាន​ធ្វើ​ជា​ប្រធាន​ទេ​សា​ភិ​បាល​នៃ​កម្លាំង​ការងារ​ជា​យុទ្ធសាស្រ្ត​ ជា​ប្រធាន​ និង​អគ្គនាយក​ទីមួយ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ ម៉ា​ដាហ្គាស្ការ​។ គាត់​បាន​បង្កើត​ និង​ដឹក​នាំ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ពី​ឆ្នាំ​១៩៩៤​ ដល់១៩៩៧ ជា​ពេល​ដែល​សេ​រី​ភា​វូប​នី​យកម្ម​ សេដ្ឋកិច្ច​លើក​ទី​មួយ​ទទួល​បាន​ជោគជ័យ​។ យុទ្ធសាស្រ្ត ​និង​គោល​នយោបាយ​ដែលគា​ត់​បាន​តាក់​តែង​ឡើង​ និង​បាន​អនុវត្ត​ បាន​ជំរះ​ផ្លូវ​ដែល​ជម្រុញ​ដល់​ការ​រីក​ចម្រើន​វិស័យ​រោង​ចក្រ​ និង​ទេស​ចរណ៍​ និង​បាន​ជួយ​ជម្រុញ​អោយ​កម្ពុជា​ក្លាយ​ជា​ទី​ផ្សារ​សេដ្ឋ​កិច្ច​។​​ គាត់​គឺ​ជា​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​បុគ្គល​ដែល​ទទួល​បាន​ពាន​រង្វាន់​ “អ្នក​ដឹក​នាំ​សាកល​សម្រាប់​ថ្ងៃស្អែក​” ដែល​ផ្តល់​ជូន​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ ក្នុង​ទី​ក្រុង​ ដាវ៉ូស នៅ​ឆ្នាំ​១៩៩៦។

កិច្ចការប្រឹក្សាថ្មីៗរបស់លោកគឺជាមួយរដ្ឋាភិបាល នីហ្សេរីយ៉ា រវ៉ាន់ដា សោវ​ថូម​និង​ភ្រីន​ស៊ីប​ ទី​កន្លែង​ដែល​លោក​ត្រូវ​បាន​ផ្តល់​ការ​ងារ​មួយ​ក្នុង​ចំណោម​កិច្ច​ការ​ផ្សេង​ទៀត​គឺ​ធ្វើ​សវនកម្ម​ និង​កែរ​ទម្រង់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​រវ៉ាន់ដា​ និង​ផ្តល់​នូវ​ការ​វាយ​តម្​លៃទៅ​លើ​ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធ​រដ្ឋា​ភិបាល​។ វិ​ជិត​ បាន​ធ្វើ​ជា​ទី​ប្រឹ​ក្សា​ថ្នាក់​ប្រទេស​របស់​ក្រុម​ហ៊ុន​ អាស៊ាតា នៅ​កម្ពុជា​ និង​អភិ​បាល​ឯក​រាជ្យ​របស់​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ ហេឡូ​ និង​ ស្មាត​។ បច្ចុប្បន្ន​គាត់​គឺ​ជា​អភិបាល​ឯក​រាជ្យ​របស់​ក្រុម​ហ៊ុន​ ជី​អិល​ ហ្វាយ​នែន​ ដែល​ជា​ក្រុម​ហ៊ុន​ភតិ​សន្យា​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​។ គាត់​ក៏​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ប្រចាំ​អាស៊ីអាគ្នេយ៍​ ជា​អ្នក​ត្រួត​ពិនិត្យ​ប្រឹក្សា​យោបល់​ប្រ​ចាំ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​មួយនៅ​ទីក្រុង​ បូស្តុន​ ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​សាស្រ្តាចារ្យ​ ម៉ាយខល ផតទ័រ នៃ​សាលា​ពាណិជ្ជកម្ម ហាវើដ។

វិជិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ ហាវើដ រួមជាមួយជំនាញពីរគឺ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងទីផ្សារមូលធន។ គាត់បានចូលរួមជាមួយកម្មវិធីគណៈគ្រប់គ្រងជាន់ខ្ពស់នៅសាលាពាណិជ្ជកម្ម ស្តែនហ្វដ នៅសាកលវិទ្យាល័យ ស្តែនហ្វដ។ គាត់បានរស់នៅ និង​ធ្វើការ​នៅអាស៊ី​ អឺរ៉ុប​ សហរដ្ឋអាមេរិក​ ភូមិ​ភាគ​កណ្តាល​ខាង​កើត​ និង​អាហ្រ្វិច​។ គាត់​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ ភាសា​បារាំង​ និង​ភា​សា​ខ្មែរ​។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *