MS. DIANA SEAH YEN GOON​ – Khmer

លោកស្រី DIANA SEAH YEN GOON

អភិបាលឯករាជ្យ

លោកស្រី Diana Seah Yen Goon មានបទពិសោធន៍ការងារជាង ៣០ ឆ្នាំនៅក្នុងស្ថាប័នហិរញ្ញវត្ថុ ​រួម​ទាំង​ហិរញ្ញវត្ថុ​ពាណិជ្ជ​កម្ម​ GE​ ដែល​ជំនាញ​ខាង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​សហ​គ្រាស​ខ្នាត​តូច​ និង​មធ្យម​។

គាត់​កាន់​មុខ​តំណែង​ជាន់​ខ្ពស់​នៅ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​ ប្រ​តិ​បត្តិ​ការ​ បច្ចេក​វិទ្យា​ព័ត៌​មាន​ ប្រតិ​បត្តិ​ការ​ត្រួត​ពិនិត្យ​ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ថៃ​ និង​ហុង​កុង​។ គាត់​គឺ​ជា​ប្រធាន​នាយក​ហិរញ្ញ​វត្ថុ​ទទួល​បន្ទុក​​ហិរញ្ញវត្ថុ​ និង​ការ​ត្រួត​ពិនិត្យ​ ការ​ធ្វើ​ផែន​ការ​យុទ្ធ​សាស្ត្រ​ និង​ហិរញ្ញ​វត្ថុ​ ការ​ផ្តល់​មូល​និ​ធិ​ និង​ប្រតិ​បត្តិ​ ។

គាត់រៀបចំសិក្ខាសាលាបណ្តុះបណ្តាល នៅមហាវិទ្យាល័យមុខងារសាធារណៈ និងបម្រើការងារ នៅ​ក្នុង​អនុ​គណៈ​កម្មា​ធិការ​ធន​ធាន​មនុស្ស​នៃ​មន្ទីរពេទ្យ​ St. Luke និង​ផ្ទះ​គ្រីស្ទាន​សិង្ហបុរី​ (Singapore Christian Home)​។

លោកស្រី Diana Seah គឺ​ជាគណនេយ្យករជំនាញ (សិង្ហបុរី) ដែលមានបរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យសិង្ហបុរី បច្ចុប្បន្នហៅថា ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី​ និង​មាន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់​គ្រង​អាជីវកម្ម​ (ច្បាប់អាជីវកម្ម) ពី​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា​ណាន​យ៉ាង​ (Nanyang Technological University)។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *