Phillip Auto Save Account – Kh

គណនីសន្សំស្វ័យប្រវត្ដិ

នៅធនាគារហ្វីលីព យើងជឿជាក់ថា លើសារៈសំខាន់នៃភាពជាដៃគូដើម្បីឱ្យធនាគារយើង អាចផ្តល់ឱ្យអ្នកនូវសេវាធនាគារ ដែលមានសារៈសំខាន់ចំពោះអ្នកមិនថា ជាលក្ខណៈបុគ្គល ឬ លក្ខណៈអាជីវកម្ម។ ដូច្នេះ គណនីចរន្តត្រូវបានសម្រឹតសម្រាំងឡើងដើម្បីបំពេញតម្រូវការជាលក្ខណៈ បុគ្គលផង និង លក្ខណៈក្រុមហ៊ុនផង។

យើងផ្ដល់តម្លៃ និងយល់ឃើញថាអតិថិជនមិនថាបុគ្គល ឬ ក្រុមហ៊ុនមានលក្ខណៈពិសេស រៀងៗខ្លួន និង មានតម្រូវការ និងគោលបំណងផ្នែកហិរញ្ញវត្ថុផ្សេងៗពីគ្នា ហើយយើងប្ដេជ្ញា ចិត្ដផ្ដល់នូវសេវាកម្មប្រកបដោយគុណតម្លៃ និង ខិតខំធ្វើការបន្ថែមទៀត ដើម្បីជួយបំពេញ តម្រូវការរបស់អ្នក។

 

លក្ខណៈ និង អត្ថប្រយោជន៍៖

• គណនី​​​ ប្រាក់រៀល ​ប្រាក់ដុល្លារ

• ទទួលបានអត្រាការប្រាក់ ១%ក្នុងមួយឆ្នាំប្រសិនបើតុល្យការប្រចាំថៃ្ងនៅចន្លោះពី ៥០០ដុល្លារ ទៅ ៣០០០ដុល្លារ និង ២% ក្នុងមួយឆ្នាំ ផ្អែកលើសមតុល្យមធ្យមប្រចាំថ្ងៃ ជារៀងរាល់ខែ លើសពី ៣០០០ ដុល្លារ ឡើងទៅ

• កម្រៃសេវាកម្ម និង កម្រៃថែរក្សាទុកគណនីទាប

• កម្រៃសេវារបាយការណ៍ប្រចាំខែ មិនគិតថ្លៃ

• ផ្តល់ប័ណ្ណ ATM មិនគិតថ្លៃ (ចំពោះតែគណនីបុគ្គល)

• ចំនួនប្រាក់អតិបរមា ដែលអាចដកបានតាមប័ណ្ណ ATM ធម្មតាគឺ ១០០០ ដុល្លារ និង ៣០០០ ដុល្លារ ចំពោះប័ណ្ណ ATM VIP

 

លក្ខខណ្ឌ ដើម្បីបើកគណនីសន្សំស្វ័យប្រវត្ដិ៖

• ប្រាក់បញ្ញើដំបូងអប្បបរមា ៣០០០ ដុល្លារ សម្រាប់បុគ្គល និង សម្រាប់ក្រុមហ៊ុន

• អតិថិជនលក្ខណៈជាបុគ្គល (មានទីលំនៅក្នុង/ក្រៅប្រទេសកម្ពុជា) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ

 

 

• លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត

• សូមកត់សម្គាល់ថាអត្រាការប្រាក់ខាងលើអាចមានការផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារ។