Phillip Bank Plc – Kh

អំពីយើង

ធនាគារហ្វីលីព ភីអុិលសុី គឺជាផ្នែកមួយនៃក្រុមហ៊ុន Phillip Capital Group of Singapore ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុននេះគឺជាស្ថាប័នហិរញ្ញវត្ថុចម្រុះអាស៊ីមួយ ដែលផ្តល់ផលិតផល និងសេវាជាច្រើនប្រភេទ ដោយមានវត្តមាននៅក្នុងប្រទេសចំនួន ១៧ នៅអាស៊ី អូស្ត្រាលី អឺរ៉ុប និងអាមេរិកខាងជើង។

 

ក្រុមហ៊ុននេះមាននិយោជិតជាង ៣.៥០០ នាក់ និងអតិថិជន ៨០០.០០០ នាក់នៅទូទាំងពិភពលោក។ ទ្រព្យសម្បត្តិសរុបក្រោមការគ្រប់គ្រងមានចំនួន ២២ ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុន គឺលើសពី១ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនផ្តល់ជូននូវកញ្ចប់ផលិតផលហិរញ្ញវត្ថុពេញលេញ រួមមាន ហិរញ្ញវត្ថុសាជីវកម្ម ជំនួញភាគហ៊ុន ការទិញដូរដែលប្រគល់ទំនិញនៅពេលក្រោយ និស្សន្ទវត្ថុ ធានារ៉ាប់រង និងការគ្រប់គ្រងទ្រព្យធន។

 

ធនាគារហ្វីលីព មានកម្លាំង និងសមត្ថភាពក្នុងការផ្សារភ្ជាប់ប្រទេសកម្ពុជាទៅនឹងផលិតផល និងសេវាបង្កើតថ្មីដែលមានសុវត្ថិភាព និងសន្តិសុខជាច្រើនប្រភេទ។

 

ទ្រព្យសម្បត្តិ ជំនាញ និងចំណេះដឹងស៊ីជំរៅជាអន្តរជាតិ និងក្នុងស្រុករួមបញ្ចូលគ្នា ធ្វើអោយ ធនាគារហ្វីលីព អាចប្រកាន់ជំហរជាធនាគារមួយ ដែល អាចសម្រួលការផ្តល់ជូនរបស់ខ្លួន តាមតម្រូវការរបស់អតិថិជន ដើម្បីផលប្រយោជន៍នៃប្រទេសកម្ពុជា។

 

Phillip Bank Plc
ដៃគូហិរញ្ញវត្ថុរបស់លោកអ្នក