Phillip Kids$ave Account – Kh

គណនីសន្សំបុត្រធីតា

បុត្រធីតាគឺជាត្បូងដ៏មានតម្លៃ! ផលិតផលដែលមានភាពច្នៃប្រឌិតថ្មីនេះ គឺជាផលិតផលទីមួយ នៅក្នុងប្រទេសកម្ពុជា ហើយ នាំមកឱ្យលោកអ្នកជាពិសេស ដោយធនាគារហ្វីលីព។

ដោយសារតែយើងដឹងថាបុត្រាបុត្រីរបស់លោកអ្នក មានអត្ថន័យយ៉ាងធំធេងសម្រាប់លោកអ្នក យើងបានរៀបចំ គណនីនេះជាពិសេស សម្រាប់ឪពុកម្ដាយ ដែលចង់ទុកដាក់ប្រាក់របស់ពួកគេ ក្នុងធនាគារដែលមានសុវត្ថិភាព និង សន្ដិសុខសម្រាប់អនាគតរបស់ពួកគេ។ រាល់ការដាក់ប្រាក់បញ្ញើបុត្រធីតារបស់លោកអ្នក ចាប់ពីពួកគាត់នៅក្មេងរហូតដល់ធំ នឹងទទួលបានអនាគតត្រចះត្រចង់​ និង រុងរឿង។

 

លក្ខណៈ និង អត្ថប្រយោជន៍៖

• គណនី​​​ ប្រាក់រៀល ​ប្រាក់ដុល្លារ

• ប្រាក់បញ្ញើដំបូងទាបត្រឹម ២០០,​០០០ រៀល ប៉ុណ្ណោះ

• អនុញ្ញាតឱ្យអ្នករក្សាសមតុល្យទាបត្រឹម ៤,​០០០ រៀល

• ទទួលបានការប្រាក់ ដោយមិនគិតពីសមតុល្យក្នុងគណនី

• កម្រៃសេវា និង កម្រៃរក្សាគណនីទាប

• ការប្រាក់កើនឡើងជារៀងរាល់ថ្ងៃ និង ផ្ដល់ជាប្រចាំខែ

• ប័ណ្ណ ATM នឹងចេញឱ្យតែឪពុកម្តាយ ឬអាណាព្យាបាលតែប៉ុណ្ណោះ

 

លក្ខខណ្ឌ ដើម្បីបើកគណនីសន្សំបុត្រធីតា៖

• អតិថិជនជាលក្ខណៈបុគ្គល (មានទីលំនៅក្នុង/ក្រៅប្រទេសកម្ពុជា) ដែលមានអាយុចាប់ពី ១៨ ឆ្នាំចុះ

• គណនី អាចបើកសម្រាប់អតិថិជនដែលមានអាយុចាប់ពី ១៨ ឆ្នាំចុះ ដោយប្រើឈ្មោះឪពុក ឬ ម្ដាយ /អាណាព្យាបាល

 

• លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត

• សូមកត់សម្គាល់ថាអត្រាការប្រាក់ខាងលើអាចមានការផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារ។