ជាមួយនឹងគណនីបញ្ញើសន្សំ លោកអ្នកអាចមានទំនុកចិត្ដថាលោកអ្នកមានវិធីដ៏ត្រឹមត្រូវដើម្បីធានាថាតម្រូវការ សន្សំប្រាក់រយៈពេលមធ្យម និង រយៈ​ពេល​វែង​របស់​លោកអ្នកមាន សុវត្ថិភាព និងសន្ដិសុខ និងអាចឱ្យលោក អ្នកដកប្រាក់ យកមកប្រើប្រាស់បាន គ្រប់ពេល សម្រាប់ទិញផ្ទះ ទិញឡាន ប្រើប្រាស់​សម្រាប់​ការ​សំរាក​លំហែរ​កំសាន្ដ ឬ សូម្បីតែ ការចាយវាយផ្សេងទៀត ដែលមិនបានរំពឹងទុកជាមុន។ យើងរក្សាប្រាក់ របស់លោកអ្នក ប្រកបដោយសុវត្ថិភាព និងសន្ដិសុខ ក្នុងពេលដែលលោក អ្នកផ្ដោតការយកចិត្ដទុកដាក់ ខិតខំសម្រេចគោលដៅហិរញ្ញវត្ថុរបស់ អ្នក!

 

លក្ខណៈ និង អត្ថប្រយោជន៍៖

• គណនី​​​ ប្រាក់រៀល ​ប្រាក់ដុល្លារ

• ទទួលបានការប្រាក់ ដោយមិនគិតពីសមតុល្យក្នុងគណនី

• កម្រៃសេវា និង កម្រៃរក្សាគណនីមានកម្រិតទាប

• ពុំមានកម្រៃសេវាប្រចាំឆ្នាំសម្រាប់សេវា ATM

• ចំនួនប្រាក់អតិបរមា ដែលអាចដកបានតាមប័ណ្ណ ATM ធម្មតាគឺ ១,០០០ ដុល្លារ និងប័ណ្ណ ATM VIP គឺ ៣,០០០ ដុល្លារ ក្នុងមួយថ្ងៃ

 

លក្ខខណ្ឌ ដើម្បីបើកគណនីបញ្ញើសន្សំ៖

• អតិថិជនជាលក្ខណៈបុគ្គល (មានទីលំនៅក្នុង/ក្រៅប្រទេសកម្ពុជា) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ

• គណនី អាចបើកសម្រាប់អតិថិជនដែលមានអាយុក្រោម ១៨ ឆ្នាំបាន ដោយប្រើឈ្មោះឪពុក ឬ ម្ដាយ /អាណាព្យាបាល

 

• លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត

• សូមកត់សម្គាល់ថាអត្រាការប្រាក់ខាងលើអាចមានការផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារ។