Pov Sopheak – Khmer

លោកស្រី ពៅ សុភ័ក្រ្ត

នាយកដ្ឋានធនធានមនុស្ស

លោកស្រី សុភ័ក្រ្ត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ និង​សណ្ឋា​គារ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ និង​ថ្នាក់​បរិញ្ញា​បត្រ​រង​គ្រូ​បង្រៀន​ពី​មជ្ឈ​មណ្ឌល​គរុ​កោសល្យ​ភ្នំពេញ ។

លោកស្រី បាន​ចាប់​ផ្តើម​ការ​ងារ​ដំបូង​នៅ​ឆ្នាំ​១៩៩៩ ជា​គ្រូ​បង្រៀន ក្រោយ​មក​ជា​មន្រ្តី​ប្រតិ​បត្តិ​ធន​ធានមនុស្ស​ជា​មួយ​វិស័យ​ឯក​ជន បន្ទាប់​ពី​បម្រើ​ការ​ងារ​ជា​មន្រ្តី​រាជ​ការ​អស់​រយៈ​ពេល​ ០៨ឆ្នាំ។ ក្នុង​តួ​នាទីជា​មន្រ្តី​ធន​ធាន​មនុស្ស លោកស្រី​បាន​ចូល​រួមជា​មួយ​វិស័យ​ផ្សេងៗ​ដូច​ជា ម្ហូបអាហារ និង​ភេស​ជ្ជៈ សេវា​កម្ម​អ៊ិន​ធឹ​ណេត និង​ធនាគារ​។

លោកស្រី បាន​ចូល​បម្រើ​កា​រ​ងារ​នៅ​ធនា​គា​រ ហ្វីលីព ក្នុង​ខែ​មករា ឆ្នាំ​២០១៣​ក្នុង​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់​ធន​ធាន​មនុស្ស ​បន្ទាប់​មក​ត្រូវ​បាន​តម្លើង​តួនាទី​ជា​ប្រធាន​នាយក​ដ្ឋាន​ធន​ធាន​មនុស្ស។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *