Revolving Credit – Kh

ឥណទានទុនបង្វិល

ឥណទានទុនបង្វិលគឺឥណទានមួយប្រភេទដែលអនុញ្ញាតឲ្យអតិថិជនអាចដកប្រាក់បានច្រើនលើកច្រើនសាររហូតដល់ចំនួនដែលបានកំណត់នៅក្នុងកិច្ចសន្យា​ ដើម្បីបំពេញទៅតាមតម្រូវការអាជីវកម្ម​ ​។​ ឥណទានទុនបង្វិលគឺជាឥណទានរយៈពេលខ្លី ដែលសម្រាប់ផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម ឬហិរញ្ញប្បទានវិក័យប័ត្រ និងហិរញ្ញប្បទានកិច្ចសន្យារយៈពេល​ខ្លី។

អត្រាការប្រាក់

• ចំនួនការប្រាក់គិតលើចំនួនប្រាក់ដើមដែលអតិថិជនបានដកពីគណនីសម្រាប់រយៈពេលដែលបានប្រើប្រាស់តែប៉ុណ្ណោះ ជាមួយនឹងអត្រាការប្រាក់សមរម្យ។

លក្ខខណ្ឌតម្រូវ

• ជានីតិជនដែលមានអាយុចាប់ពី ២១​ ឡើងទៅ

• មានមុខរបរជំនួញ ឬប្រភពចំណូលច្បាស់លាស់ និងមានសក្តានុពល

• មានប្រវត្តិប្រតិបត្តិការអាជីវកម្មស្រដៀងគ្នាយ៉ាងហោចណាស់ ៣​ ឆ្នាំ​

• មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់

• មានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនមានសុពលភាព វិញ្ញាបនបត្រអនុវត្តចុងក្រោយបំផុត ឬលិខិតអនុញ្ញាត្តធើ្វអាជីវកម្ម វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មចុងក្រោយបំផុត​ ឬលិខិតផ្សេងៗទៀតដែលអាចជំនួសបាន។​