ឥណទានទុនបង្វិលគឺឥណទានមួយប្រភេទដែលអនុញ្ញាតឲ្យអតិថិជនអាចដកប្រាក់បានច្រើនលើកច្រើនសាររហូតដល់ចំនួនដែលបានកំណត់នៅក្នុងកិច្ចសន្យា ដើម្បីបំពេញទៅតាមតម្រូវការអាជីវកម្ម ។ ឥណទានទុនបង្វិលគឺជាឥណទានរយៈពេលខ្លី ដែលសម្រាប់ផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម ឬហិរញ្ញប្បទានវិក័យប័ត្រ និងហិរញ្ញប្បទានកិច្ចសន្យារយៈពេលខ្លី។
អត្រាការប្រាក់
• ចំនួនការប្រាក់គិតលើចំនួនប្រាក់ដើមដែលអតិថិជនបានដកពីគណនីសម្រាប់រយៈពេលដែលបានប្រើប្រាស់តែប៉ុណ្ណោះ ជាមួយនឹងអត្រាការប្រាក់សមរម្យ។
លក្ខខណ្ឌតម្រូវ
• ជានីតិជនដែលមានអាយុចាប់ពី ២១ ឡើងទៅ
• មានមុខរបរជំនួញ ឬប្រភពចំណូលច្បាស់លាស់ និងមានសក្តានុពល
• មានប្រវត្តិប្រតិបត្តិការអាជីវកម្មស្រដៀងគ្នាយ៉ាងហោចណាស់ ៣ ឆ្នាំ
• មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់
• មានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនមានសុពលភាព វិញ្ញាបនបត្រអនុវត្តចុងក្រោយបំផុត ឬលិខិតអនុញ្ញាត្តធើ្វអាជីវកម្ម វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មចុងក្រោយបំផុត ឬលិខិតផ្សេងៗទៀតដែលអាចជំនួសបាន។