Soeung Phyry – Khmer

លោក សឿង ភីរី

នាយកដ្ឋាន ហានិភ័យនិងប្រតិបត្តិ

លោក ភីរី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី​សាកលវិទ្យាល័យ​ឆាល​ស្ទើត​។ លោក​ជា​វិញ្ញាបន​ករ​ជំនាញ​ផ្នែកគ្រប់គ្រង​ ហានិភ័យ​ទទួល​ស្គាល់​ដោយ​សាកល​វិទ្យាល័យ​ហ្រ្វែងហ្វើត​។ លោក​ទទួល​បាន​អាហា​រូបករណ៏​ទៅសិក្សា​នៅ​ក្រៅ​ប្រទេស​រួមមាន៖ យុទ្ធសាស្រ្តដឹកនាំស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យហាវើតយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅប្រទេសលុចហ្សំប៊ួរ វគ្គបណ្តុះបណ្តាលជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យប្រតិបតិ្តការសម្រាប់គ្រឹះស្ថានធនាគារនៅប្រទេសម៉ាឡេស៊ី។

លោកមានបទពិសោធន៏ការងារជាង១៨ឆ្នាំ ទាំងក្នុងនិងក្រៅប្រទេស ក្នុងវិស័យគ្រឹះស្ថានធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ សេវាហិរញ្ញវត្ថុតាមទូរស័ព្ទ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ។

លោក ភីរី បានចូលបម្រើការងារជាមួយធនាគារហ្វីលីពក្នុងខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងតួនាទីជាប្រធាន នាយកដ្ឋានហានិភ័យនិងប្រតិបតិ្ត។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *