Sron Sreyneang – Khmer

លោកស្រី ស៊្រន ស្រីនាង

នាយកដ្ឋានហិរញ្ញវត្ថុ និងរតនាគារ

លោកស្រី ស្រីនាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យនីតិសាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ឆ្នាំ​២០០៦ ហើយ​បច្ចុប្បន្ន​ លោកស្រី​កំពុង​បន្ត​ការ​សិក្សា​ផ្នែក​គណនេយ្យ​ករ​ជំនាញ (ACCA) ជា​មួយ​វិទ្យាស្ថាន ខេមអេត។

លោកស្រី បានចាប់ផ្តើមការងារក្នុងឆ្នាំ២០០៦ក្នុងតួនាទីជាសវនករហើយបន្តការងារនេះអស់រយៈពេលប្រាំ​មួយ​ឆ្នាំ​កន្លះ​។ លោកស្រី​មាន​បទ​ពិសោធន៍​ធ្វើ​សវនកម្ម​ជា​មួយស្ថាប័ន​ជា​ច្រើន​ដូច​ជា​៖ ក្រុមហ៊ុន សាជីវកម្ម ធនាគារ និងអង្គការ​ក្រៅ​រដ្ឋា​ភិបាល​។ លោកស្រី ត្រូវបាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​សវនកម្ម ​ប្រាយវ៉តធ័រហោស ឃូបភ័រស៍ ប្រទេសម៉ាឡេស៊ី​រយៈ​ពេល​១៤​ខែ។

លោកស្រី បានចូល​បម្រើ​ការ​ងារ​នៅ​ធនា​គារ​ហ្វី​លីព​ ក្នុង​ខែ​មេសា ឆ្នាំ២០១៥ក្នុង​តួនាទី​ជា​ប្រធាន​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ បន្ទាប់​មកត្រូវ​បាន​តម្លើង​ឋានៈ​ជា​ប្រធាន​ជាន់​ខ្ពស់​ហិរញ្ញ​វត្ថុ និង​រតនាគារ ។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *