Tan Chaw​​ – Khmer

លោក តាន់ ចាវ

នាយកដ្ឋានឥណទានសាជីវកម្ម

លោក តាន់ បាន​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញា​បត្រ​រង​ផ្នែក​គ្រប់​គ្រង​។ លោក​មាន​បទ​ពិសោធន៍​ជាង​៣៥​ឆ្នាំ​ក្នុង​វិស័យ​ធនាគារ​។ លោក បាន​បម្រើ​ការ​ងារ​នៅ​ធនា​គារ​សា​ធារណៈ​ ម៉ា​ឡេ​ស៊ី​នៅ​ឆ្នាំ​១៩៨០ ក្នុង​តួ​នាទី​ជា​បុគ្គ​លិក​ស្មៀន​ និង​បាន​បន្ត​ការ​ងារ​ជា​មួយ​ធនា​គារ​រហូត​ដល់​ឆ្នាំ​២០០៨​។ កំឡុង​ពេល​ដែល​លោក​បាន​ធ្វើ​ការ​នៅ​ធនាគារ​ លោក​បាន​បំពេញ​មុខ​ងារ​ជា​ច្រើន​រួម​ទាំង​ពាណិជ្ជ​កម្មហិរញ្ញ​វត្ថុ​។ លោក​បាន​បំពេញ តួនាទី​ជា​ប្រធាន​សាខា​ជាង​១០​ឆ្នាំ​ ហើយ​មុខ​ងារ​ចុង​ក្រោយ​របស់​លោក​គឺ​ប្រធាន​មជ្ឈ​មណ្ឌល​មូល​បត្រ និង​គ្រប់​គ្រង​ឥណទាន​ថ្នាក់​តំបន់​។ ក្នុង​ខែ​កញ្ញា ឆ្នាំ២០០៩ លោក​បាន​ចាប់​ផ្តើម​ការ​ងារ​ជា​មួយ​ធនាគារ​ អអេច​ប៊ី​ អ៊ិន​ឌូ​ឆាយ​ណា​ ក្នុង​តួនាទី​ជា​ប្រធាន​សាខា​ រហូត​ដល់​ចូល​និវត្តន៍​នៅ​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ឆ្នាំ២០១៥។

លោក បានចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីព ក្នុងខែឧសភា ឆ្នាំ២០១៦ ក្នុង​តួនាទី​ជា​ប្រធាន​ជាន់​ខ្ពស់​ឥណ​ទាន​សា​ជីវកម្ម ។

Leave Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *