ធនាគារហ្វីលីព នៅទីនេះដើម្បីជួយលោកអ្នកក្នុង ការរក្សាទុកនិងបង្កើនប្រាក់របស់លោក។ ហេតុអ្វីចាំបាច់ ត្រូវទុកប្រាក់នៅក្រោមខ្នើយខណៈពេល ដែល​លោក​អ្នក​អាច​ទុកក្នុង  គណនីដែលមានសុវត្ថិភាពនិងសន្តិសុខបន្ថែម ពីនេះទៀត លោកអ្នកនឹងទទួលបានការប្រាក់កាន់តែច្រើន។ ជាមួយនឹងគណនីប្រាក់បញ្ញើ មានកាលកំណត់ របស់ធនាគារហ្វីលីពយើងធានា ឲ្យលោកអ្នកមានទំនុកចិត្ត ថាប្រាក់ របស់លោកអ្នកកំពុងខិតខំធ្វើការងារដើម្បីអ្នក។​

 

លក្ខណៈ និងអត្ថប្រយោជន៍៖

• អត្រាការប្រាក់មានភាពទាក់ទាញ

• អត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិត បន្ថែមរហូតដល់ទៅ ២០,០០០ ដុល្លារ

• ការធានារ៉ាប់រងអាយុជីវិត ដែលមានសាច់ប្រាក់ធានាស្មើ នឹងចំនួនទឹកប្រាក់ដែលសន្សំនៅក្នុងគណនីបញ្ញើមានកាលកំណត់នីមួយៗ (ទំហំទឹកប្រាក់ធំបំផុតចំនួន ២០,០០០ ដុល្លារអាមេរិក សំរាប់ការធានាអាយុជីវិតម្នាក់)

• ប្រាក់បញ្ញើមិនអាចដកចេញពីគណនីមុនកាលកំណត់បានឡើយ។ ធនាគារនឹងផ្តល់នូវកម្ចីឥណទានវិបារូបន៍ (OD) ដល់អតិថិជនក្នុងករណីចាំបាច់

• ការធានារ៉ាប់រង នឹងបញ្ចប់នៅកាលកំណត់របស់ប្រាក់បញ្ញើនីមួយៗ។ អតិថិជនអាចបន្តដាក់ប្រាក់បញ្ញើមានកាលកំណត់បន្ថែម ជាមួយ នឹងសេវាធានារ៉ាប់រងបន្តទៀត (ទំហំទឹកប្រាក់ធំបំផុតចំនួន ២០,០០០ ដុល្លារ សំរាប់ការធានាអាយុជីវិតម្នាក់)

 

លក្ខខណ្ឌ ដើម្បីបើកគណនីបញ្ញើមានកាលកំណត់បន្ថែម៖

• រូបវ័ន្តបុគ្គល ដែលមានអាយុចាប់ពី ១៨ ដល់ ៦០ឆ្នាំ គិតត្រឹមថ្ងៃដែលអតិថិជនដាក់ប្រាក់បញ្ញើ (គិតតាមនិយមន័យ ពន្ធលើរូបវ័ន្តបុគ្គលរបស់នាយកដ្ឋានពន្ធដារ)

• អត្តសញ្ញាណប័ណ្ណ​​ /​ លិខិតឆ្លងដែន​ / សំបុត្រកំណើត

• លិខិតការងារ​ (សម្រាប់ជនបរទេស – អតិថិជនដែលត្រូវបានធានាអាយុជីវិត ត្រូវតែស្នាក់នៅ និង ប្រកបការងារ​នៅក្នុងប្រទេសកម្ពុជា យ៉ាងហោចណាស់ ៦ខែ)

• ឯកសារពាក់ព័ន្ធរបស់ញ្ញាតិសណ្តាន ឬ​ អ្នកទទួលផល (អ្នកទទួលផលត្រូវតែជាប្តី ប្រពន្ធ កូនប្រុសកូនស្រី ឪពុកម្តាយ)

 

សកម្មភាពគណនីបញ្ញើមានកាលកំណត់បន្ថែម
ប្រាក់បញ្ញើអប្បរមា១.០០០ ដុល្លារ
រយៈពេលដាក់ប្រាក់៦, ៩ និង ១២ខែ
អត្រាការប្រាក់មានភាពបត់បែន
ដកប្រាក់មុនកាលកំណត់មិនអនុញ្ញាត
ការត្រួតពិនិត្យសុខភាពមិនតំម្រូវ
ធានារ៉ាប់រងអាយុជីវិតមិនគិតកម្រៃសេវា

រយៈពេលការប្រាក់នៅចុងគ្រា
៣​ ខែ២.៧៥%
៦ ខែ៣.៥០%
៩ ខែ៤.២៥%

សំគាល់ ៖ ​​​     *អត្រា​ការប្រាក់​ក្នុង​មួយ​ឆ្នាំ

• លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត

• សូមកត់សម្គាល់ថាអត្រាការប្រាក់ខាងលើអាចមានការផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារ។