ខចែង និងលក្ខខណ្ឌ
ក. លក្ខខណ្ឌ និងខចែងនេះបង្កើតបានជាកិច្ចព្រមព្រៀងផ្លូវច្បាប់ដែលធ្វើឡើងរវាងធនាគារហ្វីលីព ភី អិល ស៊ី (“PLB”) និងអ្នក (អតិថិជន) ក្នុងគោលបំណងនៃការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈសេវាធនាគារចល័តរបស់ធនាគារហ្វីលីព (Phillip Mobile)/Phillip Business Platform (Internet Banking)។
ខ. និយមន័យ
– “ព័ត៌មានសុវត្ថិភាព” គឺជាលេខសម្គាល់បួនខ្ទង់ ឬ លេខសម្ងាត់មួយដង និងលេខកូដដើម្បីចូលប្រើ ដែលរួមបញ្ចូលទាំងសារខ្លីដើម្បីចូលប្រើប្រាស់សេវាកម្មធនាគារចល័តរបស់ធនាគារហ្វីលីពដែលផ្ដល់ដោយធនាគារហ្វីលីពនៅពេលបន្ទាប់ទៀត។
– “ការសម្គាល់ជីវមាត្រ” រួមមានស្នាមម្រាមដៃ ទិន្នន័យផ្ទៃមុខ និងមធ្យោបាយផ្សេងទៀតដែលក្រុមហ៊ុនផលិតឧបករណ៍ចល័តអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេសម្រាប់គោលបំណងដោះសោឧបករណ៍ចល័តរបស់ពួកគេ និងចូលប្រើ Phillip Mobile/ Phillip Business Platform (Internet Banking) ។
– “PIN” មានន័យថាជាលេខ 4 ខ្ទង់តែមួយគត់ដែលប្រើដើម្បីចូលទៅកាន់ Phillip Mobile/ Phillip Business Platform (Internet Banking) និងដើម្បីបញ្ជាក់ប្រតិបត្តិការហិរញ្ញវត្ថុណាមួយ។
– “Notification” មានន័យថាជា ព័ត៌មានសារ SMS ឬដំណឹងផ្ញើក្នុងកម្មវិធីធនាគារចល័តរបស់អ្នកក្នុងឱកាសណាមួយដែលទាក់ទងទៅនឹងប្រតិបតិ្តការណ៍របស់អ្នក ឬការជូនដំណឹងទូទៅដែលផ្ញើដោយធនាគារហ្វីលីព ។
– “អ្នក” ឬ “របស់អ្នក” មានន័យថាម្ចាស់គណនីដែលត្រូវបានផ្ទៀងផ្ទាត់ដោយធនាគារហ្វីលីព ភី អិល ស៊ី។
– “យើង” “ពួកយើង” “របស់យើង” និង “ធនាគារហ្វីលីព” មានន័យថាធនាគារហ្វីលីព ភី អិល ស៊ី។
– “ការផ្ទេរប្រាក់ឆ្លងប្រទេស” មានន័យថាផ្ទេរប្រាក់តាមរយៈ Phillip Mobile/ Phillip Business Platform (Internet Banking) ទៅក្រៅប្រទេសតាមរយៈប្រព័ន្ធ របស់ក្រុមហ៊ុនជាដៃគូ ។
គ. អ្នកត្រូវអានលក្ខខណ្ឌ និងខចែងដោយប្រុងប្រយ័ត្ន មុនពេលអ្នកចុចពាក្យ “ខ្ញុំយល់ព្រម”។ ដោយចុចលើ “ខ្ញុំយល់ព្រម” អ្នកបានបញ្ជាក់ថាអ្នកបានអាន យល់ ទទួលស្គាល់ ទទួលយក និងបានផ្តល់ការយល់ព្រមយ៉ាងច្បាស់លាស់របស់អ្នកចំពោះលក្ខខណ្ឌ និងខចែងដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីផ្ទេរប្រាក់តាមរយៈ Phillip Mobile/ Phillip Business Platform (Internet Banking)។
ឃ. លក្ខខណ្ឌ និងខចែងដែលមាននៅក្នុងឯកសារនេះមិនតំណាងឱ្យលក្ខខណ្ឌ និងខចែង របស់ផលិតផល និងសេវាកម្មផ្សេងទៀតដែលធនាគារផ្តល់ជូននោះទេ។ លក្ខខណ្ឌ និងខចែងបន្ថែម និង/ឬ លក្ខខណ្ឌ និងខចែងជាក់លាក់ផ្សេងទៀតអាចត្រូវបានដាក់ ឬអនុវត្តដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និង/ឬតម្រូវការបទប្បញ្ញត្តិ។
ង. នៅក្នុងកម្មវិធីធនាគារចល័តរបស់ធនាគារហ្វីលីព សេវាផ្ទេរប្រាក់ឆ្លងប្រទេសត្រូវបានផ្តល់ជូនដល់អតិថិជនដែលបានចុះឈ្មោះ និងប្រើប្រាស់សេវាធនាគារចល័តរបស់ធនាគារហ្វីលីព (Phillip Mobile)/Phillip Business Platform (Internet Banking) តែប៉ុណ្ណោះ។
ច. អតិថិជនមានទំនួលខុសត្រូវក្នុងការធានាថាព័ត៌មានលម្អិតទាំងអស់ដែលបានបញ្ចូលទៅក្នុងកម្មវិធី Phillip Mobile/ Phillip Business Platform (Internet Banking) គឺត្រឹមត្រូវ និងពេញលេញ។ ធនាគារនឹងមិនទទួលខុសត្រូវចំពោះការផ្ទៀងផ្ទាត់ថាព័ត៌មានលម្អិតមានភាពត្រឹមត្រូវ ឬពេញលេញទេ ហើយធនាគារពឹងផ្អែកទាំងស្រុងលើព័ត៌មានលម្អិតដែលផ្តល់ដោយអតិថិជនក្នុងគោលបំណងផ្ទេរប្រាក់ទៅក្រៅប្រទេស។
ឆ. ការទូទាត់ប្រាក់ដែលបានផ្ទេរគឺស្ថិតនៅក្រោមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសដែល នឹងត្រូវធ្វើឡើង។
ជ. ធនាគារមិនទទួលខុសត្រូវចំពោះការខាតបង់ ឬការខូចខាតណាមួយចំពោះអ្នក ឬអ្នកដ៏ទៃណាក៏ដោយដែលបានកើតឡើង លើកលែងតែការបាត់បង់ ឬការខូចខាតនោះ គឺបណ្តាលមកពីការធ្វេសប្រហែសទាំងស្រុង ឬការប្រព្រឹត្តិខុសរបស់យើង។
ឈ. ធនាគារនឹងមិនទទួលខុសត្រូវក្នុងការអនុវត្តការទូទាត់ ឬផ្ទេរប្រាក់ និង/ឬសម្រាប់ការខាតបង់ណាមួយដែលកើតចេញពីការមិនទូទាត់ប្រាក់នៅក្នុងដំណើរការដូចខាងក្រោម៖
– សមតុល្យឥណទានមិនគ្រប់គ្រាន់ នៅក្នុងគណនីធនាគាររបស់អ្នកដើម្បីដំណើរការការផ្ទេរប្រាក់។
– ព័ត៌មានលម្អិត/ការណែនាំអំពីការទូទាត់បង់ប្រាក់មិនពេញលេញ ឬមិនត្រឹមត្រូវ។
– ធនាគារមានហេតុផលដែលជឿថាការណែនាំអំពីការទូទាត់ដែលបានចេញដើម្បីអនុវត្តប្រតិបត្តិការ គឺមិនស្របច្បាប់ ឬផ្ទុយទៅនឹងបទប្បញ្ញត្តិទូទៅ និងការរឹតបន្តឹងអន្តរជាតិដែលអនុវត្តចំពោះការផ្ទេរប្រាក់នេះ (ប្រសិនបើមាន)។
– ប្រព័ន្ធខាងក្នុងមិនមានលទ្ធិភាព ឬការទូទាត់ផ្សេងទៀតដែលហួសពីការគ្រប់គ្រងរបស់ធនាគារ។
ញ. អតិថិជនយល់ព្រមថា ក្នុងករណីដែលការផ្ទេរប្រាក់មានការពន្យាពេល ឬត្រូវរក្សាទុកនៅធនាគារបរទេសដោយហេតុផលណាមួយក៏ដោយ អតិថិជននឹងមិនមានការទាមទារប្រឆាំងនឹងធនាគារចំពោះការពន្យារពេល ឬដកប្រាក់មកវិញនោះទេ។
ដ. អតិថិជនយល់ព្រមក្នុងការភ្ជាប់ជាមួយគោលការណ៍របស់ធនាគារហ្វីលីព ដែលអាចត្រូវបានកែប្រែ បន្ថែម និង/ឬជំនួសនៅពេលបន្ទាប់ៗ ទាក់ទងនឹងការប្រមូល ការប្រើប្រាស់ ការបង្ហាញ និងដំណើរការព័ត៌មានផ្ទាល់ខ្លួន។ ប្រសិនបើអតិថិជនផ្តល់ឱ្យធនាគារនូវព័ត៌មានផ្ទាល់ខ្លួនរបស់ភាគីទីបីដែលជាអ្នកទទួលផល អតិថិជនយល់ព្រមតំណាងឱ្យបុគ្គលនោះចំពោះការអនុញ្ញាតឱ្យធនាគារប្រមូល ប្រើប្រាស់ បង្ហាញ និងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលនោះ ដោយអនុលោមតាមគោលការណ៍របស់ធនាគារហ្វីលីព។
ឋ. អតិថិជនយល់ព្រមក្នុងការផ្តល់ ព័ត៌មានបន្ថែម និង/ឬឯកសារពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅតាមការស្នើសុំរបស់ធនាគារ។
ឌ. ធនាគាររក្សាសិទ្ធិក្នុងការបដិសេធការចូលបើកដំណើរការ ឬប្រើប្រាស់កម្មវិធីធនាគារចល័ត ឬសេវាផ្ទេរប្រាក់ណាមួយ រួមទាំងការលុបចោលប្រតិបត្តិការដែលមិនទាន់សម្រេច តាមការសម្រេចចិត្តរបស់ធនាគារ។
ឍ. ធនាគាររក្សាសិទ្ធិក្នុងការបន្ថែម កែប្រែ ផ្លាស់ប្តូរ និងកែប្រែលក្ខខណ្ឌខាងលើណាមួយ ឬទាំងអស់នៅពេលណាមួយតាមការសម្រេចចិត្តរបស់ខ្លួនដោយមិនចាំបាច់ជូនដំណឹងជាមុន។
ណ. ប្រតិបត្តិការ និងអត្រាប្ដូរប្រាក់រូបិយបណ្ណបរទេស៖ អ្នកអាចធ្វើប្រតិបត្តិការតែពីគណនីដុល្លារដែលមាននៅ ធនាគារហ្វីលីព ទៅកាន់គណនីអ្នកទទួលផលដែលនៅប្រទេសដែលអាចធ្វើបាន។ ចំនួនទឹកប្រាក់ប្រតិបត្តិការនឹងត្រូវកាត់ចេញពីគណនីរបស់អ្នកដោយស្វ័យប្រវត្តិ នៅពេលដែលប្រតិបត្តិការជោគជ័យ។ គណនីអ្នកទទួលផលនឹងត្រូវបានបញ្ចូលប្រាក់ នៅពេលដែលរាល់ព័តមានរបស់គណនីអ្នកទទួលផលនៅមានភាពត្រឹមត្រូវ។ ចំនួនទឹកប្រាក់ប្រតិបត្តិការនឹងត្រូវគណនាដោយផ្អែកតាមរូបិយបណ្ណដើម ស្របតាមប្រទេសដែលបានជ្រើសរើស និងអត្រាប្តូរប្រាក់ដែលបានកំណត់ដោយធនាគារហ្វីលីព។ អត្រាប្តូរប្រាក់នឹងត្រូវបង្ហាញនៅពេលដែលធ្វើប្រតិបត្តិការ។ ប្រសិនបើគណនី និងព័ត៌មានរបស់អ្នកទទួលផល មិនត្រឹមត្រូវតាមរយៈការឆ្លើយតបពី ក្រុមហ៊ុនជាដៃគូ នោះចំនួនទឹកប្រាក់ប្រតិបត្តិការ (ផ្អែកលើអត្រាប្តូរប្រាក់បច្ចុប្បន្នរបស់ធនាគារហ្វីលីព) នឹងត្រូវបង្វិលសងទៅគណនីរបស់អ្នក ប៉ុន្តែថ្លៃសេវាមិនត្រូវបង្វិលសងវិញទេ។
ត. ថ្លៃសេវា៖ ធនាគារហ្វីលីព នឹងគិតថ្លៃសេវា នៃដំណើរការផ្ទេរប្រាក់ឆ្លងប្រទេស នៅពេលអ្នកធ្វើការផ្ទេរប្រាក់ឆ្លងប្រទេស។ ថ្លៃសេវានឹងត្រូវបានកំណត់ដោយអនុលោមតាមគោលការណ៍របស់ធនាគារហ្វីលីព។ ថ្លៃសេវានឹងត្រូវកាត់ដោយស្វ័យប្រវត្តិពីគណនីរបស់អ្នក នៅពេលដែលប្រតិបត្តិការជោគជ័យ។ យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរថ្លៃសេវាដោយមិនជូនដំណឹងជាមុនប្រសិនបើចាំបាច់។
ថ. ចំនួនកំណត់ប្រតិបត្តិការ៖ អ្នកអាចធ្វើការផ្ទេរប្រាក់រហូតដល់ចំនួនទឹកប្រាក់ដែលបានកំណត់ដោយធនាគារហ្វីលីព។ យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរចំនួនកំណត់នៃការផ្ទេរប្រាក់នៅពេលណាមួយដោយមិនជូនដំណឹងជាមុន។
ទ. ការប្រឆាំងការសម្អាតប្រាក់ ច្បាប់ប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ (AML/CFT/CPF) ៖ អ្នកត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងពីការបំពានច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ ច្បាប់ប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ និងបទប្បញ្ញត្តិផ្សេងទៀតដែលទាក់ទងនឹងការប្រឆាំងជាធរមាននៅកម្ពុជា (“ច្បាប់ AML/CFT/CPF”) និងបទប្បញ្ញត្តិផ្សេងទៀត (“ច្បាប់ AML/CFT/CPF”) ហើយអ្នកយល់ព្រមផ្តល់ព័ត៌មាន ឬឯកសារណាមួយភ្លាមៗទៅកាន់ ធនាគារ ដែលអាចត្រូវបានទាមទារសម្រាប់ការអនុវត្តតាមច្បាប់ AML/CFT/CPF។ ការបំពានច្បាប់ទាំងនេះនឹងបណ្តាលឱ្យមានការបង្កកគណនីភ្លាមៗ ឬអាចបិទគណនីរបស់អ្នកតែម្ដង។ លោកអ្នកធ្វើការធានាថាការផ្ទេរប្រាក់មិនមានទំនាក់ទំនងទៅនឹងសកម្មភាពខុសច្បាប់ ការសម្អាតប្រាក់ ឬការផ្តល់ហិរញ្ញប្បទានភេរវកម្ម ឬការរីកសាយភាយអាវុធមហាប្រល័យ (AML/CFT/CPF) ឡើយ។ ធនាគារមានសិទ្ធិបដិសេធ ឬផ្អាកការផ្ទេរប្រាក់ណាមួយដែលមានគោលបំណងដូចបានរៀបរាប់ខាងលើ។
ធ. បន្ថែមពីលើលក្ខខណ្ឌ និងខចែងនេះ លោកអ្នកយល់ព្រមថាលក្ខខណ្ឌ និងខចែងផ្សេងទៀត ដែលអនុវត្តចំពោះសេវាកម្មធនាគារ និង/ឬការរៀបចំផ្សេងទៀតរវាងធនាគារ និងលក្ខខណ្ឌនៃសេវាកម្មធនាគារផ្សេងៗនឹងបន្តអនុវត្តជាធរមាន និងមានប្រសិទ្ធភាពពេញលេញ។
ន. ធនាគាររក្សាសិទ្ធិក្នុងការចែករំលែកព័ត៌មាននៃប្រតិបត្តិការជូនអជ្ញាធរក្នុងស្រុកទៅតាមការស្នើសុំ។
ប. ច្បាប់ការគ្រប់គ្រង និងដំណោះស្រាយវិវាទ៖ លក្ខខណ្ឌ និងខចែងនានានៅទីនេះត្រូវបានគ្រប់គ្រងដោយ និងបកស្រាយស្របតាមច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ហើយវិវាទណាមួយទាក់ទងនឹងលក្ខខណ្ឌទាំងនេះត្រូវស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការកម្ពុជា។
ផ. ព័ត៌មានបន្ថែម៖ សម្រាប់ព័ត៌មានបន្ថែមអំពីការបើកគណនី៖
- ផ្ញើអ៊ីមែលមកយើងតាមរយៈ info@phillipbank.com.kh ឬ
- ទំនាក់ទំនងលេខទូរស័ព្ទរបស់ធនាគារ ហ្វីលីព៖ +855 (0) 86 930 000 / 89 989 818 / 88 465 9999 (24/7)។
ព. សេចក្ដីប្រកាសរបស់អ្នកប្រើប្រាស់
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាបានអាន និងយល់ស្របតាម ខចែង និងលក្ខខណ្ឌទាំងអស់នេះ។