មានសុពលភាពចាប់ពីថ្ងៃទី ១៥​​ ​ខែកក្កដា ឆ្នាំ២០២៥

១.សេចក្ដីណែនាំ

ក.ខចែងនិងលក្ខខណ្ឌនេះសម្រាប់គ្រប់គ្រងក្នុងការប្រើប្រាស់មុខងារគណនីសន្សំសុវត្ថិភាពឌីជីថលរបស់ធនាគារចល័ត ឬសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ធនាគារ ហ្វីលីព (ប្រសិនបើដាក់អោយប្រើប្រាស់)។
ខ.ធនាគារ ហ្វីលីព មានសិទ្ធិក្នុងការធ្វើការកែប្រែលក្ខខណ្ឌណាមួយក្នុងខចែង និងលក្ខខណ្ឌនេះ ក៏ដូចជាខចែងនិងលក្ខខណ្ឌផ្សេងទៀតដែលត្រូវបានដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់ដោយមិនមានការជូនដំណឹងជាមុន។
គ.សម្រាប់ការយកចិត្តទុកដាក់ពីសេវាអតិថិជន ធនាគារនឹងជូនដំណឹងទៅកាន់ម្ចាស់គណនីពីការផ្លាស់ប្ដូរផ្សេងៗតាមរយៈវិធីនានាដែលនឹងសម្រេចដោយធនាគារ ដែលអាចតាមរយៈអ៊ីម៉ែល ឬគេហទំព័រ ឬតាមរយៈវិធីសាស្រ្ត ឌីជីថលផ្សេងៗទៀតដែលធនាគារគិតថាសមស្របហើយអ្នកអាចទទួលយកការជូនដំណឹងនេះបាន។

២.និយមន័យ

ក.“ធនាគារ ហ្វីលីព ភីអិលស៊ី” តទៅនេះហៅថា “ធនាគារ ហ្វីលីព” ឬ/និង “ធនាគារ”
ខ.“គណនីសន្សំសុវត្ថិភាពឌីជីថល”ជាគណនីសន្សំដែលមានសុវត្ថិភាពនិងមិនមានកាលកំណត់រយពេល បង្កើតឡើងសម្រាប់អតិថិជនរូបវន្តបុគ្គលដែលចង់ការពារសាច់ប្រាក់របស់ខ្លួនពីការធ្វើប្រតិបត្តិការពីជនបោកប្រាស់តាមប្រព័ន្ធឌីជីថល។ គណនីនេះទទួលបានអត្រាការប្រាក់ និងមិនត្រូវបានអនុវត្តឱ្យការប្រតិបត្តិការផ្ទេរ ឬទូទាត់សាច់ប្រាក់ចេញពីគណនីតាមរយៈកម្មវិធីធនាគារចល័ត ឬសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិតនោះទេ។
គ.ពាក្យ “លោកអ្នក” “របស់លោកអ្នក” តទៅនេះសំដៅទៅលើម្ចាស់គណនី។
ឃ.ពាក្យ “យើង” “ពួកយើង” “របស់យើង” សំដៅទៅលើធនាគារហ្វីលីព ភីអិលស៊ី។
ង.“គណនី” សំដៅទៅលើគណនីណាមួយ ឬច្រើនដែលកាន់កាប់ ឬផ្ដល់អោយអតិថិជនដោយធនាគារ ហ្វីលីព ដោយរួមមាន គណនីសន្សំ ឬគណនីចរន្ត ឬគណនីសន្សំមានកាលកំណត់ ឬគណនីផ្សេងនិងលក្ខខណ្ឌផលិតផលណាមួយដែលនឹងត្រូវបង្កើតឡើងជាបន្តបន្ទាប់នៅពេលអនាគត។

៣.ការបើកគណនីសន្សំសុវត្ថិភាពឌីជីថល

ក.ការបើកគណនីសន្សំសុវត្ថិភាពឌីជីថលតាមរយៈកម្មវិធីធនាគារចល័ត និង សេវាកម្មធនាគារតាម អ៊ីនធឺណិតរបស់ធនាគារហ្វីលីព នឹងស្ថិតនៅក្រោមការកំណត់លក្ខខណ្ឌក្នុងខចែងនិងលក្ខខណ្ឌនេះ។ តាមរយៈការទទួលយក ខចែងនិងលក្ខខណ្ឌនេះ អ្នកត្រូវទទួលយកកិច្ចព្រមព្រៀងនេះក្នុងការអនុវត្ត និងត្រូវបានភ្ជាប់ជាមួយខចែងនិងលក្ខខណ្ឌទាំងនេះព្រមទាំងខចែងនិងលក្ខខណ្ឌផ្សេងទៀតសម្រាប់ការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ។
ខ.ការបើកគណនីសន្សំសុវត្ថិភាពឌីជីថល តម្រូវឲ្យតម្កល់ចំនួនទឹកប្រាក់ដាក់សន្សំអប្បបរមាយោងតាមគោលការណ៍របស់ធនាគារ ហើយអតិថិជនអាចបើកគណនីបានជាប្រាក់ រៀល និងដុល្លារ។
គ.ចំនួនអតិបរមានៃគណនីសន្សំសុវត្ថិភាពឌីជីថលនឹងត្រូវបានកំណត់ដោយយោងតាមគោលការណ៍របស់ធនាគារ។
ឃ.សាខាបង្កើតគណនីសន្សំសុវត្ថិភាពឌីជីថលនឹងត្រូវបានកំណត់តាមសាខាដែលបានបង្កើតគណនីចុងក្រោយបង្អស់។
ង.សេវាកម្មនៅបញ្ជរ អាចអនុវត្តបានតែចំពោះសំណើដកប្រាក់ និងការបិទគណនីប៉ុណ្ណោះ។
ច.ការប្រាក់របស់គណនីសន្សំសុវត្ថិភាពឌីជីថលត្រូវបានគណនាប្រចាំថ្ងៃដោយផ្អែកលើសមតុល្យក្នុងគណនីជាក់ ស្ដែង។ ការប្រាក់ដែលទទួលបាននឹងត្រូវទូទាត់នៅដើមខែនីមួយៗ ហើយការប្រាក់ដែលទទួលបាននឹងត្រូវបានដាក់បញ្ចូលជាមួយប្រាក់ដើម។
ឆ.ការកំណត់ប្រភេទនិវាសនជនរបស់គណនីសន្សំសុវត្ថិភាពឌីជីថលនឹងត្រូវបានកំណត់តាមស្ថានភាព និវាសនជនរបស់គណនីដែលបានបង្កើតចុងក្រោយបង្អស់។
ជ.ការស្នើសុំដកប្រាក់ ឬបិទគណនីសន្សំសុវត្ថិភាពឌីជីថលអាចធ្វើទៅបាន នៅពេលអតិថិជនមកកាន់បញ្ជរសាខាណាមួយរបស់ធនាគារ ហ្វីលីពតែប៉ុណ្ណោះ។

៤.ការព្យួរ ការបិទ ឬ ការបង្កកគណនីសន្សំសុវត្ថិភាពឌីជីថល

ក.ការបិទគណនីសន្សំសុវត្ថិភាពឌីជីថល ត្រូវធ្វើឡើង បញ្ជរសាខាធនាគារ ហ្វីលីព ដោយអតិថិជនតម្រូវបំពេញទម្រង់ស្នើសុំ។ ធនាគារ ហ្វីលីព នឹងជូនដំណឹងទៅកាន់អតិថិជនតាមរយៈវិធីផ្សេងៗនៅពេលដែលមុខងារបិទគណនីសន្សំសុវត្ថិភាពឌីជីថលតាមរយៈកម្មវិធីធនាគារចល័តត្រូវបានដាក់អោយប្រើប្រាស់។
ខ.ធនាគារហ្វីលីពមានឆន្ទានុសិទ្ធិក្នុងការកែប្រែ ឬបំពេញបន្ថែមនូវមុខងារ និងអត្ថប្រយោជន៍ណាមួយទាក់ទងនឹងសេវាកម្មនេះ។
គ.ធនាគារ ហ្វីលីព នឹងព្យួរប្រតិបត្តិការរបស់គណនី ឬបិទគណនីណាមួយរបស់លោកអ្នកដោយមិនជូនដំណឹងជាមុនទៅកាន់លោកអ្នកឡើយ ប្រសិនបើ៖
• ធនាគារកំពុងអនុវត្តតាមដីកាសម្រេចរបស់តុលាការ
• លោកអ្នកធ្វើសកម្មភាពមិនស្របច្បាប់
• លោកអ្នកបានធ្វើខុសនឹងខចែងនិងលក្ខខណ្ឌណាមួយរបស់ធនាគារ
• លោកអ្នកបានប្រព្រឹត្តបំពានលើបុគ្គលិករបស់ធនាគារ
• ធនាគារបានទទួលការជូនដំណឹងអំពីការទាមទាររបស់ភាគីទីបីទាក់ទងនឹងគណនីនោះ
• ធនាគាររកឃើញថាមានសកម្មភាពសង្ស័យចេញពីគណនីរបស់លោកអ្នក
ឃ.ធនាគារនឹងបង្កកគណនីរបស់អតិថិជនបណ្ដោះអាសន្ននៅពេលដែលមានការស៊ើបអង្កេតផ្លូវការណាមួយដោយយោងតាមលិខិតពីអាជ្ញាធរពាក់ព័ន្ធ។

៥.ខចែង និង អត្រាការប្រាក់

ក.អត្រាការប្រាក់នឹងត្រូវបានកំណត់ដោយធនាគារ។ ហើយធនាគារ ហ្វីលីព រក្សាសិទ្ធិក្នុងការកែប្រែ អត្រាការប្រាក់ដោយមិនជូនដំណឹងជាមុនប្រសិនបើមានករណីចាំបាច់។
ខ.ការប្រាក់ដែលទទួលបានគឺត្រូវបង់ពន្ធកាត់ទុកតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/អគ្គនាយកដ្ឋានពន្ធដារ។
គ.គណនីសន្សំសុវត្ថិភាពឌីជីថលនឹងមិនត្រូវបានចាត់ទុកជាគណនីអសកម្មនោះទេ បើទោះបីជាគណនីគ្មានសកម្មភាពប្រតិបត្តិការណាមួយកើតឡើងដូចជា ដក ដាក់ ឬផ្ទេរប្រាក់ និងប្រតិបត្តិការផ្សេងៗទៀត ក្នុងរយៈពេលមួយឆ្នាំ។

៦. គណនីរួម

សម្រាប់គណនីរួម “នរណាម្នាក់មានសិទ្ធិចុះហត្ថលេខា” ឬគណនីឯកត្តជន(Single Account) ការបង្កើតគណនីសន្សំឌីជីថលសុវត្ថិភាពនឹងត្រូវបានកំណត់ជាគណនីឯកត្តជនដោយស្វ័យប្រវត្តិ។

៧.របាយការណ៍គណនី និងការជូនដំណឹង

ក.ការជូនដំណឹងនៃសកម្មភាពគណនីនឹងផ្ញើទៅកាន់កម្មវិធីធនាគារចល័តធនាគារហ្វីលីពរបស់លោកអ្នកនៅពេលដែលសេវាអ៊ីនធឺណិតរបស់លោកអ្នកដំណើរការ។ដើម្បីសុវត្ថិភាពគណនីរបស់អ្នកធនាគារហ្វីលីពសូមលើកទឹកចិត្តលោកអ្នកអោយបើកការអនុញ្ញាតការទទួលយកសារជូនដំណឹងលើទូរសព្ទចល័តរបស់ លោកអ្នក។
ខ.លោកអ្នកយល់ព្រមពិនិត្យគណនីរបស់លោកអ្នកដែលមានក្នុងកម្មវិធីធនាគារចល័ត នៅពេលដែលមានប្រតិបត្តិការណាមួយបង្ហាញឡើង និងជូនដំណឹងដល់ធនាគារភ្លាមៗអំពីកំហុស ភាពមិនប្រក្រតី ភាពមិនសមស្រប ការដកប្រាក់ ដែលមិនមានការអនុញ្ញាត ឬអ្វីមួយកើតឡើង ដំណើរការ ឬការទូទាត់ដែលជាលទ្ធផលនៃការក្លែងបន្លំដែលមិនបានអនុញ្ញាត ឬការធ្វេសប្រហែស ឬដោយបុគ្គលណាមួយផ្សេងទៀតក៏ដោយ។
គ.លោកអ្នកយល់ព្រមទៀតថា ប្រសិនបើលោកអ្នកខកខានក្នុងការផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរមកដល់ធនាគារ អំពីកំហុស ភាពមិនស្របគ្នា ការទាមទារភាពមិនប្រក្រតី ឬឥណពន្ធដែលគ្មានការអនុញ្ញាត ឬផ្សេងៗនៅក្នុងរបាយការណ៍ក្នុងរយៈពេលដប់បួនថ្ងៃ (១៤) ចាប់ពីថ្ងៃប្រតិបត្តិការគណនីបានបង្ហាញក្នុងរបាយការណ៍ និង/ឬការជូនដំណឹងដែលបានផ្ញើជូន។ គណនី ឬកំណត់ត្រានៅក្នុងគណនីអតិថិជន នឹងក្លាយជាភស្តុតាងជាក់ស្តែងនៃប្រតិបត្តិការ និងសមតុល្យនៅក្នុងគណនីនោះ ហើយលោកអ្នកនឹងត្រូវចាត់ទុកថាបានទទួលយកគ្រប់យ៉ាងដូចដែលបានបង្ហាញនៅក្នុងគណនីរបស់លោកអ្នក។ដែលគ្មានការអនុញ្ញាត ឬផ្សេងៗនៅក្នុងរបាយការណ៍ក្នុងរយៈពេលដប់បួនថ្ងៃ (១៤) ចាប់ពីថ្ងៃប្រតិបត្តិការគណនីបានបង្ហាញក្នុងរបាយការណ៍ និង/ឬការជូនដំណឹងដែលបានផ្ញើជូន។ គណនី ឬកំណត់ត្រានៅក្នុងគណនីអតិថិជន នឹងក្លាយជាភស្តុតាងជាក់ស្តែងនៃប្រតិបត្តិការ និងសមតុល្យនៅក្នុងគណនីនោះ ហើយលោកអ្នកនឹងត្រូវចាត់ទុកថាបានទទួលយកគ្រប់យ៉ាងដូចដែលបានបង្ហាញនៅក្នុងគណនីរបស់លោកអ្នក។

៨.ការផ្លាស់ប្តូរអាសយដ្ឋានរស់នៅ អ៊ីម៉ែល និង លេខទូរសព្ទ

លោកអ្នកត្រូវតែផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័សប្រសិនបើមានការផ្លាស់ប្ដូរ អាសយដ្ឋានរស់នៅ អ៊ីមែល ឬលេខ ទូរសព្ទ។ ការជូនដំណឹងនេះអនុញ្ញាតឱ្យយើងប្រាកដថាការឆ្លើយឆ្លង និង/ឬឯកសារសំខាន់ៗត្រូវបានផ្ញើទៅកាន់អាសយដ្ឋានត្រឹមត្រូវ។

៩. សៀវភៅបញ្ញើសន្សំ

គណនីសន្សំសុវត្ថិភាពឌីជីថល នឹងមិនត្រូវបានផ្ដល់ឱ្យអតិថិជននៅសៀវភៅបញ្ញើសន្សំនោះទេ។

១០.ការបង្ហាញព័ត៌មាន

លោកអ្នកអនុញ្ញាត និងផ្ដល់សិទ្ធិអោយធនាគារ ហ្វីលីព បង្ហាញ ឬផ្ដល់ព័ត៌មានគណនីទៅកាន់តតិ-យជន ដែលរួមបញ្ជូលទាំងប្រតិបត្តិការណាមួយរវាងគណនីរបស់លោកអ្នកនិងធនាគារហ្វីលីពទៅកាន់ រដ្ឋាភិបាល ភ្នាក់ងារផ្នែកច្បាប់ អាជ្ញាធរ ឬតុលាការនៃយុត្តាធិការដែលមានប្រតិបត្តិការនៅក្នុងនោះ។

១១.ព័ត៌មានបន្ថែម

សម្រាប់ជំនួយផ្សេងៗ អតិថិជនអាចទំនាក់ទំនងមកកាន់ធនាគារ ហ្វីលីព តាមរយៈ៖
– Email មកកាន់៖ info@phillipbank.com.kh
– តាមលេខទូរសព្ទ +855 (0) 86 930 000 / 89 989 818 / 88 465 9999

១២.សេចក្តីប្រកាសរបស់អ្នកប្រើប្រាស់

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាបានអាន និងយល់ស្របតាម ខចែង និងលក្ខខណ្ឌទាំងអស់នេះ។