ខចែង និងលក្ខខណ្ឌ
នៃគណនីអេឡិចត្រូនិក ហ្វីលីព
១. សេចក្ដីណែនាំ
-
ក.
ខចែង និងលក្ខខណ្ឌនេះបង្កើតបានជាកិច្ចព្រមព្រៀងរវាងធនាគារ ហ្វីលីព ភីអិលស៊ី និងលោកអ្នកដែលជាអតិថិជនដើម្បីបើកគណនីអេឡិចត្រូនិក ហ្វីលីព (Phillip E-Account) តាមរយៈសេវាធនាគារចល័តរបស់ធនាគារ ហ្វីលីព។
-
ខ.
មុននឹងចុចលើពាក្យ “ខ្ញុំយល់ព្រម” លោកអ្នកត្រូវអានខចែង និងលក្ខខណ្ឌនេះដោយយកចិត្តទុកដាក់។ ដោយចុចពាក្យ “ខ្ញុំយល់ព្រម” នោះបញ្ជាក់ថាលោកអ្នកបានអាន បានយល់ បានទទួលស្គាល់ និងយល់ព្រមលើខចែង និងលក្ខខណ្ឌដែលមាននៅក្នុងកិច្ចព្រមព្រៀង និងយល់ព្រមបង្កើតគណនីអេឡិចត្រូនិក ហ្វីលីព (Phillip E-Account) តាម Phillip Mobile ជាមួយធនាគារ ហ្វីលីព។
-
គ.
ខចែង និងលក្ខខណ្ឌនេះ មិនសំដៅលើខចែង និងលក្ខខណ្ឌទាំងអស់របស់ផលិតផល និងសេវាកម្មរបស់ធនាគារ ហ្វីលីព ឡើយ។ ខចែង និងលក្ខខណ្ឌបន្ថែមអាចត្រូវបានបង្កើតឡើងតាមការតម្រូវពីច្បាប់ និង/ឬ លិខិបទដ្ឋានគតិយុត្តិរបស់កម្ពុជា។
២. និយមន័យ
-
ក.
“គណនីអេឡិចត្រូនិកហ្វីលីព” គឺជាគណនីដែលអតិថិជនអាចចុះឈ្មោះប្រើប្រាស់តាមរយៈសេវាកម្មធនាគារចល័តរបស់ធនាគារ ហ្វីលីព ហើយគណនីអេឡិចត្រូនិក ហ្វីលីព (Phillip E-Account) មិនមានការផ្ដល់ជូនការប្រាក់ និងមិនតម្រូវឲ្យដាក់ប្រាក់ពេលចុះឈ្មោះប្រើប្រាស់ដំបូងឡើយ។
-
ខ.
“ឧបករណ៍” សំដៅដល់ឧបករណ៍ចល័តជំនួយរួមមាន ទូរសព្ទដៃ ឬឧបករណ៍ចល័តដទៃទៀត ដែលអាចបើកដំណើរការតាមគេហទំព័រ និងប្រព័ន្ធដំណើរការសុវត្ថិភាព (SSL) ដែលអាចមានលទ្ធភាពទទួលយកសារនានាជាអក្សរ។
-
គ.
“Phillip Mobile” សំដៅលើ សេវាកម្មធនាគារចល័តរបស់ធនាគារ ហ្វីលីព ដែលលោកអ្នកអាចទាញយកពី Google Play Store ឬ Apple Store ហើយលោកអ្នកអាចបើកគណនីអេឡិចត្រូនិក ហ្វីលីព (Phillip E-Account) ជាមួយធនាគារ ហ្វីលីព។
-
ឃ.
“ស្កេន QR” សំដៅលើ សេវាស្កេនកូដ QR នៅក្នុងសេវាកម្ម Phillip Mobile ដែលអនុញ្ញាតឲ្យលោកអ្នកស្កេន និងទូទាត់នៅតាមទីកន្លែងលក់ ឬហាង ។
-
ង.
“អត្តសញ្ញាណសុវត្ថិភាព” សំដៅដល់លេខអត្តសញ្ញាណផ្ទាល់ខ្លួន ឬលេខសម្ងាត់ PIN (លេខសម្ងាត់៤ខ្ទង់) ឬលេខ OTP (លេខប្រើបានតែមួយដង) លេខកូដ និងនីតិវិធីចូលប្រើប្រាស់ផ្សេងទៀត រួមមាន៖ សេវាផ្ញើសារខ្លីៗ (SMS) សម្រាប់ការចូលប្រើប្រាស់សេវាកម្មនានា នៅក្នុងសេវាកម្ម Phillip Mobile ដែលផ្ដល់ដោយ ធនាគារ ហ្វីលីព ពីពេលមួយទៅពេលមួយ។
-
ច.
“ឧបករណ៍កំណត់អត្តសញ្ញាណតាមជីវមាត្រ” សំដៅទៅលើការកំណត់អត្តសញ្ញាណ រួមមាន ស្នាមម្រាមដៃ ទិន្នន័យផ្ទៃមុខ និងអត្តសញ្ញាណផ្សេងៗទៀត ដែលក្រុមហ៊ុនផលិតឧបករណ៍ចល័តអនុញ្ញាត ឲ្យលោកអ្នក មានសិទ្ធិផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួន ក្នុងគោលបំណងបើកសោរឧបករណ៍ចល័តរបស់លោកអ្នក និងចូលប្រើប្រាស់កម្មវិធីជាក់លាក់ណាមួយ រួមទាំងសេវាកម្ម Phillip Mobile។
-
ឆ.
“លេខសម្ងាត់” សំដៅទៅលើ លេខសម្ងាត់៤ខ្ទង់ (PIN) ប្រើសម្រាប់ចូលក្នុងសេវាកម្ម Phillip Mobile និងប្រើសម្រាប់បញ្ជាក់ប្រតិបត្តិការហិរញ្ញវត្ថុណាមួយ។
-
ជ.
“ការជូនដំណឹង” សំដៅដល់ ការផ្ញើសារខ្លី (SMS) និងការជូនដំណឹងដែលផ្ញើឲ្យលោកអ្នក ដោយធនាគារ ហ្វីលីព ពាក់ព័ន្ធនឹងប្រតិបតិ្តការធនាគារ ឬការផ្ដល់ព័ត៌មានទូទៅ។
-
ឈ.
“លោកអ្នក” ឬ “របស់លោកអ្នក” មានន័យថាម្ចាស់គណនី ដែលត្រូវបានបញ្ជាក់ដោយធនាគារ ហ្វីលីព ភីអិលស៊ី។
-
ញ.
“យើងខ្ញុំ” “យើងទាំងអស់គ្នា” និង “ធនាគារ ហ្វីលីព” មានន័យថាធនាគារ ហ្វីលីព ភីអិលស៊ី។
៣. ការបើកគណនីតាមប្រព័ន្ធអុីនធឺណិត
-
ក.
សូមលោកអ្នកទាញយក Phillip Mobile ពី Google Play Store ឬ Apple Store រួចហើយចុះឈ្មោះដោយបំពេញនូវរាល់ព័ត៌មានដែលតម្រូវ ឲ្យបានត្រឹមត្រូវ។ ដោយរាប់បញ្ចូលទាំងការបញ្ចូលរូបថតនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/ លិខិតឆ្លងដែនកម្ពុជា និងរូបថតរបស់លោកអ្នក ដែលប្រើប្រាស់សម្រាប់បញ្ជាក់ការធ្វើប្រតិបត្តិការលើគណនីរបស់លោកអ្នកជាមួយធនាគារ ហ្វីលីព។
-
ខ.
គណនីអេឡិចត្រូនិក ហ្វីលីព (Phillip E-Account) នឹងបង្កើតជាពីរគណនី គឺរូបិយប័ណ្ណរៀល និងដុល្លារអាមេរិក។
-
គ.
លោកអ្នកអាចប្រើសេវាធនាគារចល័តរបស់ធនាគារ ហ្វីលីព (Phillip Mobile) សម្រាប់ការបញ្ចូលកាតទូរសព្ទ ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ ស្កេនQR ការបើកគណនីបញ្ញើមានកាលកំណត់ឌីជីថល និងសេវាកម្មផ្សេងទៀតដែលអនុញ្ញាតដោយធនាគារ ជាមួយនឹងចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃយោងតាមការកំណត់របស់ធនាគារ។
-
ឃ.
លោកអ្នកអាចបង្កើនចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃបាន តាមរយៈការស្នើសុំផ្លាស់ប្ដូរពីឲ្យគណនីអេឡិចត្រូនិក ហ្វីលីព ទៅជាគណនីសន្សំ ដោយលោកអ្នកត្រូវទៅសាខាធនាគារ ហ្វីលីព ណាមួយដែលនៅជិត ដោយភ្ជាប់មកជាមួយឯកសាសម្គាល់អត្តសញ្ញាណ ឬលិខិតឆ្លងដែនកម្ពុជា និងបំពេញទម្រង់ស្នើសុំរបស់ធនាគារ ហ្វីលីព។
-
ង.
គណនីអេឡិចត្រូនិក ហ្វីលីព នឹងក្លាយជាគណនីគ្មានសកម្មភាពក្នុងករណីមិនមានប្រតិបត្តិការច្រើនជាង ៣៦៥ថ្ងៃ។
-
ច.
ការស្នើសុំផ្លាស់ប្ដូរពីគណនីអេឡិចត្រូនិក ហ្វីលីព ទៅជាគណនីសន្សំសម្រាប់អតិថិជនដែលមានអាយុក្រោម ១៨ឆ្នាំ អតិថិជនត្រូវភ្ជាប់ឯកសារសម្គាល់អត្តសញ្ញាណដូចខាងក្រោម៖
-
•
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនកម្ពុជា និង
-
•
សំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្រកំណើត
- តម្រូវអោយឪពុក និង/ឬម្ដាយរបស់អតិថិជនជាអនីតិជនចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃលើ លិខិតយល់ព្រមស្ដីពី ការបើកគណនីបញ្ញើសន្សំ និងការធ្វើប្រតិបត្តិការលើគណនីសម្រាប់អនីតិជន នៅចំពោះមុខបុគ្គលិករបស់ធនាគារ ហ្វីលីព។
- ឪពុក និង/ឬម្ដាយរបស់អតិថិជនជាអនីតិជនដែលបានចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃលើ លិខិតយល់ព្រមខាងលើនេះត្រូវភ្ជាប់មកឯកសារច្បាប់ដើមដូចជា សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើតដែលអាចបង្ហាញទំនាក់ទំនង ឪពុក និង/ឬម្ដាយជាមួយកូន។
- លិខិតយល់ព្រមខាងលើនេះ ធ្វើឡើងតែម្តងគត់ នៅពេលដែលអតិថិជនស្នើសុំផ្លាស់ប្តូរពី គណនីអេឡិចត្រូនិក ហ្វីលីព ទៅជាគណនីសន្សំ ហើយលិខិតយល់ព្រមនេះអាចធ្វើការប្រើប្រាស់សម្រាប់ការបើកគណនីបន្ថែមផ្សេងទៀតចំពោះអតិថិជនជាអនីតិជននេះនៅថ្ងៃអនាគតរហូតដល់អតិថិជននេះមានអាយុ ១៨ឆ្នាំ។
-
ឆ.
លោកអ្នកយល់ព្រមអនុវត្ត និងគោរពតាមខចែង និងលក្ខខណ្ឌទាំងអស់ដែលកំណត់ដោយធនាគារ ហ្វីលីព ទាក់ទងនឹងគណនី ឬសេវាកម្ម ដែលបានកំណត់នៅក្នុងខចែង និងលក្ខខណ្ឌបើកគណនីអេឡិចត្រូនិកហ្វីលីព រួមទាំងច្បាប់វិធាន លិខិតបទដ្ឋានគតិយុត្តិ និងគោលការណ៍ណែនាំ នៅក្នុងប្រទេសកម្ពុជា។
-
ជ.
លោកអ្នកយល់ និងទទួលស្គាល់ព្រមថា ធនាគារ ហ្វីលីព មានឆន្ទានុសិទ្ធិលើការសម្រេចយល់ព្រម ឬបដិសេធលើការស្នើសុំបើកគណនីនេះ។
-
ឈ.
លោកអ្នកយល់ព្រម និងគោរពតាមខចែង និងលក្ខខណ្ឌទាំងអស់ដែលបានចែងខាងលើ។
៤. លក្ខខណ្ឌតម្រូវសម្រាប់លោកអ្នក
-
ដើម្បីមានសិទ្ធិចុះឈ្មោះបើកគណនីអេឡិចត្រូនិកហ្វីលីពលោកអ្នកត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
-
ក.
ជាអតិថិជនដែលមានអាយុចាប់ពីដប់ប្រាំ (១៥) ឆ្នាំឡើងទៅ គិតចាប់ពីថ្ងៃដែលចុះឈ្មោះ
-
ខ.
ជាអតិថិជនថ្មីរបស់ធនាគារ ហ្វីលីព
-
គ.
លោកអ្នកត្រូវមាន ទូរសព្ទទំនើប (Smart Phone) ហើយដំឡើង Phillip Mobile
-
ឃ.
លោកអ្នកត្រូវមានលេខទូរសព្ទ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនកម្ពុជា
-
ង.
បញ្ចូលរូបថតរបស់លោកអ្នក និងរូបថតនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនកម្ពុជា ដែលបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
-
ច.
លោកអ្នកបានទទួលស្គាល់ យើងខ្ញុំរក្សាសិទ្ធិក្នុងការបដិសេធសំណើរបើកដំណើរការគណនីចល័តធនាគារហ្វីលីពរបស់លោកអ្នក នៅពេលចុះឈ្មោះប្រើប្រាស់
៥. ការដាក់ប្រាក់
-
លោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនីអេឡិចត្រូនិកហ្វីលីពរបស់លោកអ្នកតាមរយៈការផ្ទេរទឹកប្រាក់ពីគណនីផ្សេងទៀត តាមសេវាធនាគារចល័តរបស់ធនាគារ ហ្វីលីព (Phillip Mobile) និងតាមមធ្យោបាយផ្សេងទៀត។
៦. កម្រៃសេវា
-
ក.
យើងខ្ញុំរក្សាសិទ្ធិក្នុងការដកប្រាក់ពីគណនីរបស់លោកអ្នក ដើម្បីទូទាត់កម្រៃសេវាថែទាំ និងកម្រៃសេវាដែលទាក់ទងនឹងប្រតិបត្តិការដែលបានធ្វើឡើងតាមរយៈគណនីអេឡិចត្រូនិក ហ្វីលីព របស់លោកអ្នក។
-
ខ.
កម្រៃសេវាអាចនឹងត្រូវបានកែប្រែ នៅពេលណាមួយ។
-
គ.
លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ចំពោះរាល់ការកែប្រែកម្រៃសេវា ហើយការកែប្រែកម្រៃសេវា នឹងអនុវត្តចំពោះអតិថិជនទាំងអស់របស់ធនាគារ ហ្វីលីព។
៧. ការទទួលស្គាល់ និងការប្រើប្រាស់គណនីអេឡិចត្រូនិក ហ្វីលីព
-
ក.
លោកអ្នកត្រូវបង្កើតលេខកូដសម្ងាត់ សម្រាប់គណនីអេឡិចត្រូនិក ហ្វីលីព ដោយអនុវត្តតាមលក្ខខណ្ឌតម្រូវ របស់ធនាគារ ហ្វីលីព និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបានថា លេខកូដសម្ងាត់របស់លោកអ្នកមិនត្រូវបាននរណាម្នាក់ដឹងនោះឡើយ។ ក្នុងករណីដែលលេខកូដសម្ងាត់របស់លោកអ្នកត្រូវបានបាត់ ឬនរណាម្នាក់បានដឹង លោកអ្នកត្រូវរាយការណ៍មកយើងខ្ញុំភ្លាមតាមរយៈលេខទូរសព្ទរបស់ការិយាល័យទំនាក់ទំនងយើងខ្ញុំ +855 (0) 86 930 000/ (0) 89 989 818/ (0) 88 465 9999 (២៤/៧)។
-
ខ.
លោកអ្នកយល់ព្រមថា ការបើកគណនីអេឡិចត្រូនិក ហ្វីលីព បានផ្តល់ជាប្រយោជន៍ដល់លោកអ្នក។ ដូច្នេះ លោកអ្នកទទួលស្គាល់ថាធនាគារ ហ្វីលីព នឹងមិនទទួលខុសត្រូវចំពោះរាល់បែបបទ ឬទម្រង់ណាមួយឡើយ ដែលរួមមានដូចខាងក្រោម៖
-
•
ប្រសិនបើលោកអ្នកមិនអាចចូលប្រើ និង/ឬ ប្រើប្រាស់សេវាកម្មធនាគារចល័តដោយសារហេតុផលណាមួយដែលហួសពីការគ្រប់គ្រងរបស់ធនាគារ ហ្វីលីព ដែលរួមមានដូចជា៖បញ្ហាបច្ចេកទេស បញ្ហាក្នុងការទំនាក់ទំនងដែលទាក់ទងនឹងឧបករណ៍ចល័ត ឬបញ្ហាបណ្តាញអុីនធឺណិត។
-
•
ចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលអាចកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ដោយហេតុផលណាមួយនោះធនាគារហ្វីលីពនឹងធ្វើការផ្ទៀងផ្ទាត់ពីប្រតិបត្តិការ ការដំណើរការរបស់អ្នកប្រើប្រាស់ ភាពមិនត្រឹមត្រូវ ឬភាពមិនប្រក្រតី នៃដំណើរការរបស់សេវាកម្មធនាគារចល័តរបស់ធនាគារ ហ្វីលីព ។
-
•
ការផ្ទេរប្រាក់ដែលខកខាន យឺតយ៉ាវ ឬមិនពេញលេញ នូវចំនួនទឹកប្រាក់ទាំងអស់ ឬមួយផ្នែក ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ណាមួយរបស់អ្នកទទួល ដោយសារហេតុផលណាមួយដែលមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងខ្ញុំ។
-
គ.
លោកអ្នកទទួលស្គាល់ថារាល់ឯកសារ និង/ឬ ការទាញយកទិន្នន័យ ឬទទួលបានតាមរយៈការប្រើប្រាស់សេវាធនាគារចល័តរបស់ធនាគារ ហ្វីលីព (Phillip Mobile) អាចជាហានិភ័យរបស់លោកអ្នក យើងខ្ញុំមិនទទួលខុសត្រូវចំពោះការលុបចោល ការបញ្ជូនខុស ឬមិនអាចបញ្ជូនបាន ការខូចខាតដល់អ្នក ឬទូរសព្ទរបស់លោកអ្នក ការបាត់បង់ទិន្នន័យដែលបណ្តាលមកពីការទាញយក ឬការទទួលបាននូវឯកសារ និង/ឬ ទិន្នន័យណាមួយនោះឡើយ។
-
ឃ.
លោកអ្នកយល់ព្រម និងអនុញ្ញាតឲ្យធនាគារ ហ្វីលីព កាត់កម្រៃសេវាប្រចាំខែ ឬ/និងបិទគណនី តាមគោលការណ៍របស់ធនាគារ ហ្វីលីព នៅពេលគណនីអេឡិចត្រូនិក ហ្វីលីព របស់លោកអ្នកក្លាយជាគណនីគ្មានសកម្មភាព។
-
ង.
លោកអ្នកយល់ព្រមគោរពតាម ខចែង និងលក្ខខណ្ឌទាំងអស់នេះ ព្រមទាំងខចែង និងលក្ខខណ្ឌពាក់ព័ន្ធដទៃទៀតរបស់ធនាគារ ហ្វីលីព ដែលអាចនឹងត្រូវបានកែប្រែទៅតាមពេលវេលាជាក់ស្តែង ដោយការសម្រេចរបស់ធនាគារ ហ្វីលីព ជាមួយការជូនដំណឹងជាមុន។
-
ច.
លោកអ្នកត្រូវទទួលខុសត្រូវចំពោះការផាកពិន័យដែលកើតមានឡើងក្នុងករណីដែលព័ត៌មាន និងឯកសារដែលលោកអ្នកបានផ្តល់ឲ្យយើងខ្ញុំក្នុងករណីដែលព័ត៌មាន និងឯកសារនោះផ្ទុយពីច្បាប់ និងមិនពិតប្រាកដ។
-
ឆ.
លោកអ្នកបានយល់ព្រមជាមួយធនាគារ ហ្វីលីព ក្នុងការផ្តល់ព័ត៌មានរបស់អ្នក សម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនកម្ពុជាជាមួយភាគីទីបី។
-
ជ.
លោកអ្នកយល់ព្រមឲ្យធនាគារ ហ្វីលីពផ្ដល់ព័ត៌មានរបស់លោកអ្នកទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួន ឬប្រតិបត្តិការរបស់លោកអ្នកទៅកាន់ដៃគូអាជីវកម្ម សវនករផ្នែកច្បាប់ អ្នកផ្ដល់ប្រឹក្សា និងបុគ្គល អាជ្ញាធរផ្សេងទៀតដែលតម្រូវដោយច្បាប់ ឬនិយ័តករ។
៨. សិទ្ធិរបស់ធនាគារហ្វីលីព
-
ក.
យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការបង្កកចំនួនទឹកប្រាក់ណាមួយ ឬផ្អាក ឬបញ្ឈប់សិទ្ធិធ្វើប្រតិបត្តិការណាមួយលើគណនីអេឡិចត្រូនិក ហ្វីលីព របស់លោកអ្នក ដោយមិនជូនដំណឹងជាមុន និងមិនទទួលខុសត្រូវ ក្នុងករណីដែល៖
-
•
យើងខ្ញុំរកឃើញថា ឯកសារណាមួយដែលលោកអ្នកបានដាក់ស្នើ ឬផ្ដល់ជូនគ្មានសុពលភាព ឬមានលក្ខខណៈក្លែងបន្លំ ឬក្លែងក្លាយ បន្ទាប់ពីគណនីអេឡិចត្រូនិករបស់លោកអ្នកបានបង្កើត។
-
•
ប្រព័ន្ធ ឬ ឧបករណ៍របស់យើងខ្ញុំដំណើរការមិនប្រក្រតី ឬមិនអាចប្រើប្រាស់បាន ដែលបណ្តាលឲ្យលោកអ្នកមិនអាចធ្វើប្រតិបត្តិការបាន។
-
•
លោកអ្នកបញ្ចូលលេខសម្ងាត់មិនត្រឹមត្រូវលើសពីបីដង។
-
•
យើងខ្ញុំបានរកឃើញថា សុវត្ថិភាពនៃការចូលប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ហ្វីលីព របស់លោកអ្នក ឬប្រព័ន្ធ និងឧបករណ៍របស់យើងខ្ញុំអាចត្រូវបានរងការខូចខាត ឬរងការវាយប្រហារ។
-
•
អនុលោមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ឬអនុវត្តតាមបញ្ជារបស់អាជ្ញាធរមានសមត្ថកិច្ច។
-
ខ.
យើងខ្ញុំមិនទទួលខុសត្រូវចំពោះភាពមិនត្រឹមត្រូវ ភាពមិនពេញលេញនៃទិន្នន័យ ការខូច ការគាំងដំណើរការ ការលុប ការបាត់បង់ទិន្នន័យដោយសារកំហុស ការខកខាន ឬដំណើរការមិនត្រឹមត្រូវនៃទូរសព្ទឆ្លាតវៃ (Smart Phone) / ឧបករណ៍ឆ្លាតវៃ (Smart Device) ទាំងនោះឡើយ។
-
គ.
សម្រាប់ការយកចិត្តទុកដាក់ពីសេវាអតិថិជន ធនាគារនឹងជូនដំណឹងទៅកាន់ម្ចាស់គណនីអំពី ការផ្លាស់ប្ដូរផ្សេងៗតាមរយៈមធ្យោបាយនៃការជូនដំណឹងនានា ដែលនឹងសម្រេចដោយធនាគារ អាចធ្វើឡើងតាមរយៈអុីមែល ឬគេហទំព័រ ឬតាមរយៈមធ្យោបាយទំនាក់ទំនងតាមឌីជីថលផ្សេងៗទៀត ដែលធនាគារគិតថា សមស្រប។ ជាមួយនឹងការជូនដំណឹងនេះ លោកអ្នកត្រូវបានចាត់ទុកថា ទទួលយកការផ្លាស់ប្តូររបស់ធនាគារ។
៩. សុពលភាព
-
ក.
គណនីអេឡិចត្រូនិក ហ្វីលីព មានសុពលភាពចាប់ពីថ្ងៃដែលបានចុះឈ្មោះរហូតដល់មានការបិទគណនី។
-
ខ.
យើងខ្ញុំសូមរក្សាសិទ្ធិបញ្ចប់ការផ្តល់សេវាកម្ម និងបិទគណនីរបស់លោកអ្នកដោយអនុលោមតាមគោលនយោបាយរបស់ខ្លួន និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដោយគ្មានការជូនដំណឹងជាមុន។
១០.ការដោះស្រាយវិវាទ ឬការតវ៉ានានា
-
ករណីមានបណ្តឹងតវ៉ាផ្សេងៗស្តីអំពីការផ្ទេរប្រាក់ចូលគណនីអេឡិចត្រូនិក ហ្វីលីព របស់អតិថិជន ដោយអចេតនា ឬដោយបញ្ហាបច្ចេកទេសណាមួយពីភាគីអ្នកធ្វើប្រតិបត្តិការ លោកអ្នកអនុញ្ញាត និងផ្តល់សិទ្ធិឲ្យធនាគារ ហ្វីលីព មានសិទ្ធិគ្រប់គ្រាន់ក្នុងការដោះស្រាយតាមរយៈ ការបង្កក និង/ឬ កាត់ទឹកប្រាក់ចេញពីគណនីរបស់លោកអ្នក បន្ទាប់ពីមានបណ្តឹងពី ភាគីស្នើសុំ/ដើមបណ្តឹង/អាជ្ញាធរមានសមត្ថកិច្ច ដោយយោងតាមនីតិវិធីផ្ទៃក្នុង និងនីតិវិធីដោះស្រាយវិវាទ និងការតវ៉ារបស់ធនាគារ ហ្វីលីព។
១១. ការប្រឆាំងការសម្អាតប្រាក់
-
លោកអ្នកមិនត្រូវបំពានលើច្បាប់ស្ដីពីការប្រឆាំងការ សម្អាតប្រាក់ និងច្បាប់ប្រយុទ្ធប្រឆាំង នឹងហិរញ្ញប្បទានភេរវកម្មក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិផ្សេងៗទៀត ដែលទាក់ទង នឹងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលមានជាធរមាននៅក្នុងប្រទេសកម្ពុជា និងយល់ព្រមផ្តល់ព័ត៌មាន និងឯកសារជាបន្ទាន់ដល់ធនាគារ តាមតម្រូវការ សម្រាប់ការអនុលោម តាមច្បាប់ប្រឆាំងការ សម្អាតប្រាក់ និងច្បាប់ប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម។ ការរំលោភបំពានលើច្បាប់នេះនិងត្រូវបង្កកគណនីរបស់លោកអ្នកភ្លាមៗ ឬអាចឈានដល់ការបិទគណនីប្រសិនបើជាករណីធ្ងន់ធ្ងរ។
១២. ច្បាប់គ្រប់គ្រង
-
ខចែង និងលក្ខខណ្ឌនេះត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយរាល់វិវាទណាមួយដែលកើតឡើងពាក់ព័ន្ធនឹងខចែងនិងលក្ខខណ្ឌនេះត្រូវដោះស្រាយដោយតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
១៣. ភាសា
-
ខចែង និងលក្ខខណ្ឌនេះធ្វើឡើងពីរ (២) ច្បាប់ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ក្នុងករណីមានភាពផ្ទុយ ឬមិនស្របគ្នា រវាងភាសាទាំងពីរ នោះភាសាខ្មែរត្រូវមានឧត្តមានុភាព។
១៤. ព័ត៌មានបន្ថែម
-
សម្រាប់ជំនួយផ្សេងៗ លោកអ្នកអាចទាក់ទងមកកាន់ធនាគារ ហ្វីលីព តាមរយៈ៖
-
•
អុីមែលមកកាន់៖ info@phillipbank.com.kh
-
•
តាមលេខទូរសព្ទ +855 (0) 86 930 000/ (0) 89 989 818/ (0) 88 465 9999 (២៤/៧)។
១៥. សេចក្តីប្រកាសរបស់អ្នកប្រើប្រាស់
-
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាបានអាន និងយល់ស្របតាម ខចែង និងលក្ខខណ្ឌទាំងអស់នេះ។