ខចែង និងលក្ខខណ្ឌ
គណនីសន្សំឌីជីថល
១. សេចក្ដីផ្តើម
- – ខចែង និងលក្ខខណ្ឌនេះគ្រប់គ្រងការប្រើប្រាស់មុខងារគណនីសន្សំឌីជីថល របស់សេវាកម្មធនាគារចល័ត ឬសេវាកម្មធនាគារតាមអ៊ីនធឺណិតរបស់ធនាគារ ហ្វីលីព។
- – ធនាគារ ហ្វីលីព មានសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌណាមួយក្នុងខចែង និងលក្ខខណ្ឌនេះ ក៏ដូចជា ខចែងនិងលក្ខខណ្ឌផ្សេងទៀត ដែលត្រូវបានដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់ដោយមិនមានការជូនដំណឹងជាមុន។
- – សម្រាប់ការយកចិត្តទុកដាក់ពីសេវាអតិថិជន ធនាគារនឹងជូនដំណឹងទៅកាន់ម្ចាស់គណនីពីការផ្លាស់ប្ដូរផ្សេងៗ តាមរយៈមធ្យោបាយនៃការជូនដំណឹងនានា ដែលនឹងសម្រេចដោយធនាគារ អាចធ្វើឡើងតាមរយៈអ៊ីមែល ឬគេហទំព័រឬតាមរយៈមធ្យោបាយទំនាក់ទំនងតាមឌីជីថលផ្សេងៗទៀត ដែលធនាគារគិតថា សមស្របហើយលោកអ្នកអាចទទួលយកការជូនដំណឹងនេះបាន។
២. និយមន័យ
- – “ធនាគារហ្វីលីព ភីអិលស៊ី” តទៅនេះហៅកាត់ថា “ធនាគារ ហ្វីលីព” ឬ “ធនាគារ”
- – “គណនីសន្សំឌីជីថល” ជាគណនីសន្សំ ដែលមិនមានកាលកំណត់រយៈពេល និងអត្រាការប្រាក់ខ្ពស់ ដែលអនុញ្ញាតឲ្យអតិថិជនអាចបើកគណនីតាមរយៈសេវាកម្មធនាគារចល័ត និងសេវាកម្មធនាគារតាមអ៊ីនធឺណិត ដោយមិនតម្រូវឲ្យមកកាន់បញ្ជរសាខារបស់ធនាគារ។
- – “លោកអ្នក” “របស់លោកអ្នក” សំដៅដល់ម្ចាស់គណនី។
- – “យើង” “ពួកយើង” “របស់យើង” សំដៅដល់ធនាគារ ហ្វីលីព ភីអិលស៊ី។
- – “គណនី” សំដៅដល់គណនីមួយ ឬច្រើនដែលកាន់កាប់ ឬផ្ដល់ជូនអតិថិជនដោយធនាគារ ហ្វីលីព រួមមាន៖ គណនីសន្សំ ឬគណនីចរន្ត ឬគណនីសន្សំមានកាលកំណត់ ឬគណនីផ្សេងទៀត និង/ឬលក្ខខណ្ឌផលិតផលណាមួយ ដែលនឹងត្រូវបង្កើតឡើងជាបន្តបន្ទាប់នៅពេលអនាគត។
- – “ក្រុមហ៊ុនពាក់ព័ន្ធ” សំដៅដល់ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធនណាមួយ ដែលស្ថិតនៅក្នុងក្រុមហ៊ុនតែមួយជាមួយធនាគារ ហ្វីលីព រួមមាន៖ ក្រុមហ៊ុនមេ បុត្រសម្ព័ន្ធ និង/ឬ ស្ថាប័នផ្សេងទៀត ដែលស្ថិតក្រោមកម្មសិទ្ធិ ឬការគ្រប់គ្រងរួម មិនថាចុះបញ្ជីនៅប្រទេសកម្ពុជា ឬនៅប្រទេសផ្សេងទៀត។
- – “ដៃគូអាជីវកម្ម” សំដៅដល់រូបវន្ដបុគ្គល ឬនីតិបុគ្គលដែលធនាគារ ហ្វីលីព មានទំនាក់ទំនងអាជីវកម្មជាមួយ រួមមាន៖ អ្នកផ្គត់ផ្គង់សេវាកម្ម អ្នកលក់ ភ្នាក់ងារ អ្នកម៉ៅការ អ្នកប្រឹក្សា ឬដៃគូយុទ្ធសាស្រ្តផ្សេងទៀត សម្រាប់គោលបំណង គាំទ្រដល់ប្រតិបត្តិការរបស់ធនាគារ ឬផ្ដល់សេវាហិរញ្ញវត្ថុ។
- – “ភ្នាក់ងារដ្ឋាភិបាល” សំដៅដល់មន្រ្តី អ្នកបម្រើការងារ ឬតំណាងរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ក្រសួងស្ថាប័នណាមួយ និយ័តករ អាជ្ញាធរពន្ធដារ ដែលអនុវត្តទៅតាមតួនាទី និងសមត្ថកិច្ចរបស់ខ្លួន និងអនុលោមតាមច្បាប់ជាធរមាន។
៣. ការបើកគណនីសន្សំឌីជីថល
- – ការបើកគណនីសន្សំឌីជីថលតាមរយៈសេវាកម្មធនាគារចល័ត ឬតាមសេវាកម្មធនាគារតាមអ៊ីនធឺណិតរបស់ធនាគារ ហ្វីលីព នឹងស្ថិតនៅក្រោមការគ្រប់គ្រងតាមខចែង និងលក្ខខណ្ឌនេះ។ តាមរយៈការទទួលយក ខចែងនិងលក្ខខណ្ឌនេះ លោកអ្នកត្រូវយល់ព្រមអនុវត្តតាមខចែង និងលក្ខខណ្ឌនេះ ព្រមទាំងខចែងនិងលក្ខខណ្ឌផ្សេងទៀត សម្រាប់ការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ។
- – ការបើកគណនីសន្សំឌីជីថលមិនតម្រូវ¬ឲ្យតម្កល់ទឹកប្រាក់អប្បបរមាដំបូងនោះទេ ហើយលោកអ្នកអាចបើកគណនីជាប្រាក់រៀល និងប្រាក់ដុល្លារ។
- – ចំនួនអតិបរមានៃគណនីសន្សំឌីជីថលនឹងត្រូវបានកំណត់តាមគោលនយោបាយរបស់ធនាគារ។
- – សាខាបង្កើតគណនីសន្សំឌីជីថលនឹងត្រូវបានកំណត់តាមសាខាដែលបានបង្កើតគណនីចុងក្រោយបង្អស់។
- – លោកអ្នកអាចធ្វើប្រតិបត្តិការ ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ និងប្រតិបត្តិការផ្សេងៗទៀត នៅតាមបញ្ជរសាខារបស់ធនាគារ ហ្វីលីព ឬតាមសេវាកម្មធនាគារចល័ត ឬតាមសេវាកម្មធនាគារតាមអ៊ីនធឺណិតរបស់ធនាគារ ហ្វីលីព។
- – ការប្រាក់របស់គណនីសន្សំឌីជីថលត្រូវបានគណនាប្រចាំថ្ងៃ ដោយផ្អែកលើសមតុល្យក្នុងគណនីជាក់ស្ដែង។ ការប្រាក់ដែលទទួលបាននឹងត្រូវទូទាត់នៅដើមខែនីមួយៗ ហើយការប្រាក់ដែលទទួលបាននឹងត្រូវបានដាក់បញ្ចូលជាមួយប្រាក់ដើម។
- – ប្រភេទនិវាសនជនរបស់គណនីសន្សំឌីជីថលនឹងត្រូវកំណត់តាមស្ថានភាពនិវាសនជនរបស់គណនីដែលបានបង្កើតចុងក្រោយបង្អស់។
- – ការបង្កើតគណនីសន្សំឌីជីថលនឹងត្រូវបានកំណត់ជាគណនីឯកត្តជនដោយស្វ័យប្រវត្តិ។
៤.ការផ្អាក ការបិទ ឬការបង្កកគណនីសន្សំឌីជីថល
- – ការស្នើសុំបិទគណនីសន្សំឌីជីថល នៅតាមបញ្ជរសាខាធនាគារ ហ្វីលីព ត្រូវបានអនុញ្ញាត។ ធនាគារ ហ្វីលីពនឹងជូនដំណឹងទៅកាន់លោកអ្នកតាមរយៈមធ្យោបាយទំនាក់ទំនងផ្សេងៗ នៅពេលដែលមុខងារបិទគណនីសន្សំឌីជីថលតាមរយៈសេវាកម្មធនាគារចល័តត្រូវបានដាក់អោយប្រើប្រាស់។
- – ការបិទគណនីសន្សំឌីជីថលក្នុងអំឡុងពេល១២០ថ្ងៃ គិតចាប់ពីថ្ងៃបើកគណនី លោកអ្នកត្រូវបង់ថ្លៃសេវាតាមគោលនយោបាយរបស់ធនាគារ។ នៅពេលបិទគណនី កម្រៃសេវានឹងបង្ហាញនៅលើអេក្រង់នៃកម្មវិធីធនាគារចល័ត។ ធនាគារ ហ្វីលីព មានឆន្ទានុសិទ្ធិក្នុងការកែប្រែ ឬបំពេញបន្ថែមនូវមុខងារ និងអត្ថប្រយោជន៍ណាមួយទាក់ទងនឹងសេវាកម្មនេះ។
-
–
ធនាគារ ហ្វីលីព នឹងផ្អាកប្រតិបត្តិការគណនី ឬបិទគណនីណាមួយ របស់លោកអ្នកដោយមិនជូនដំណឹងជាមុនទៅកាន់លោកអ្នកឡើយ ប្រសិនបើ៖
- •ធនាគារកំពុងអនុវត្តតាមដីកាសម្រេចរបស់តុលាការ
- •លោកអ្នកធ្វើសកម្មភាពមិនស្របច្បាប់
- •លោកអ្នកបានធ្វើខុសនឹងខចែង និងលក្ខខណ្ឌណាមួយរបស់ធនាគារ
- •លោកអ្នកបានប្រព្រឹត្តបំពានលើបុគ្គលិករបស់ធនាគារ
- •ធនាគារបានទទួលការជូនដំណឹងអំពីការទាមទាររបស់ភាគីទីបីទាក់ទងនឹងគណនីនោះ
- •ធនាគាររកឃើញថា មានសកម្មភាព ឬប្រតិបត្តិការសង្ស័យចេញពីគណនីរបស់លោកអ្នក
- •ធនាគារបានទទួលការជូនដំណឹងអំពីការទាមទាររបស់ភាគីទីបីទាក់ទងនឹងគណនីនោះ
- – ធនាគារអាចបង្កកគណនីរបស់លោកអ្នកជាបណ្ដោះអាសន្ន នៅពេលមានការស៊ើបអង្កេតណាមួយ ដោយផ្អែកតាមឆន្ទានុសិទ្ធិរបស់ធនាគារ ឬយោងតាមលិខិតផ្លូវការពីតុលាការ ឬអាជ្ញាធរពាក់ព័ន្ធ។
៥. លក្ខខណ្ឌ និងអត្រាការប្រាក់
- – អត្រាការប្រាក់នឹងត្រូវបានកំណត់ដោយធនាគារ។ ហើយធនាគារ ហ្វីលីព រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ដោយមិនជូនដំណឹងជាមុន ប្រសិនបើចាំបាច់។
- – ការប្រាក់ដែលទទួលបាន គឺត្រូវបង់ពន្ធកាត់ទុកតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/អគ្គនាយកដ្ឋានពន្ធដារ។
- – គណនីសន្សំឌីជីថលរបស់លោកអ្នកនឹងក្លាយជាគណនីអសកម្ម ប្រសិនបើមិនមានប្រតិបត្តិការណាមួយកើតឡើងដូចជា ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ បញ្ចូលលុយទូរសព្ទ ឬប្រតិបត្តិការផ្សេងៗទៀត (ដោយមិនរាប់ បញ្ជូលប្រតិបត្តិការកាត់ថ្លៃសេវា ឬប្រតិបត្តិការទូទាត់ការប្រាក់) ក្នុងរយៈពេលពេញមួយឆ្នាំ។
- – សម្រាប់គណនីអសកម្ម (គណនីគ្មានប្រតិបត្តិការ) ធនាគារនឹងគិតថ្លៃសេវា ដោយកាត់ចេញពីគណនីរបស់លោកអ្នក។
- – នៅពេលគណនីរបស់លោកអ្នកក្លាយជាគណនីគ្មានប្រតិបត្តិការ អត្រាការប្រាក់ដែលអនុវត្តលើសមតុល្យគណនីរបស់លោកអ្នក នឹងត្រូវធ្វើបច្ចុប្បន្នភាពទៅសូន្យ ដោយស្វ័យប្រវត្តិ គិតចាប់ពីខែដែលគណនីបានក្លាយជាគណនីគ្មានប្រតិបត្តិការ។
៦. គណនីរួម
លោកអ្នកអាចស្នើសុំផ្លាស់ប្ដូរគណនីសន្សំឌីជីថលឯកត្តបុគ្គល ជាគណនីរួមបាន ដោយគ្រាន់តែទៅបញ្ជរសាខាណាមួយរបស់ធនាគារ ហ្វីលីព ដែលនៅជិតលោកអ្នកជាងគេ និងបំពេញពាក្យស្នើសុំជាការស្រេច។ សម្រាប់គណនីរួម លោកអ្នកអាចជ្រើសរើសជម្រើស “នរណាម្នាក់មានសិទ្ធិចុះហត្ថលេខា”។
៧. របាយការណ៍ និងការជូនដំណឹង
- – ការជូនដំណឹងនៃសកម្មភាពគណនីនឹងផ្ញើទៅកាន់សេវាកម្មធនាគារចល័ត ហ្វីលីព របស់លោកអ្នកនៅពេលដែលសេវាអ៊ីនធឺណិតរបស់លោកអ្នកដំណើរការ។ ដើម្បីសុវត្ថិភាពគណនីរបស់អ្នក ធនាគារ ហ្វីលីព សូមលើកទឹកចិត្តលោកអ្នក ឲ្យបើកការអនុញ្ញាតការទទួលយកសារជូនដំណឹង លើសេវាកម្មធនាគារចល័តធនាគារ ហ្វីលីព របស់លោកអ្នក។
- – លោកអ្នកយល់ព្រមពិនិត្យគណនីរបស់លោកអ្នកដែលមានក្នុងសេវាកម្មធនាគារចល័ត នៅពេលដែលមានប្រតិបត្តិការណាមួយបង្ហាញឡើង និងជូនដំណឹងដល់ធនាគារភ្លាមៗអំពីកំហុស ភាពមិនប្រក្រតី ភាពមិនសមស្រប ការដកប្រាក់ ដែលមិនមានការអនុញ្ញាត ឬអ្វីមួយកើតឡើង ដំណើរការ ឬការទូទាត់ដែលជាលទ្ធផលនៃការក្លែងបន្លំដែលមិនបានអនុញ្ញាត ឬការធ្វេសប្រហែស ឬដោយបុគ្គលណាមួយផ្សេងទៀតក៏ដោយ។
- – លោកអ្នកយល់ព្រមទៀតថា ប្រសិនបើលោកអ្នកខកខានក្នុងការផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរមកដល់ធនាគារ អំពីកំហុស ភាពមិនស្របគ្នា ការទាមទារភាពមិនប្រក្រតី ឬឥណពន្ធដែលគ្មានការអនុញ្ញាត ឬផ្សេងៗនៅក្នុងរបាយការណ៍ក្នុងរយៈពេលដប់បួនថ្ងៃ (១៤) ចាប់ពីថ្ងៃប្រតិបត្តិការគណនីបានបង្ហាញក្នុងរបាយការណ៍ និង/ឬការជូនដំណឹងដែលបានផ្ញើជូន។ គណនី ឬកំណត់ត្រានៅក្នុងគណនីលោកអ្នក នឹងក្លាយជាភស្តុតាងជាក់ស្តែងនៃប្រតិបត្តិការ និងសមតុល្យនៅក្នុងគណនីនោះ ហើយលោកអ្នកនឹងត្រូវចាត់ទុកថាបានទទួលយកគ្រប់យ៉ាងដូចដែលបានបង្ហាញនៅក្នុងគណនីរបស់លោកអ្នក។
៨. ការផ្លាស់ប្ដូរអាសយដ្ឋានរស់នៅ អ៉ីមែល និងលេខទូរសព្ទ
លោកអ្នកត្រូវតែផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័សប្រសិនបើមានការផ្លាស់ប្ដូរអាសយដ្ឋានរស់នៅ អ៉ីមែល ឬ លេខទូរសព្ទ។ ការជូនដំណឹងនេះអនុញ្ញាតឲ្យយើងប្រាកដថាការ ឆ្លងឆ្លើយ និង/ឬឯកសារសំខាន់ៗត្រូវបានផ្ញើទៅកាន់អាសយដ្ឋានត្រឹមត្រូវ។
៩. សៀវភៅបញ្ញើសន្សំ
សៀវភៅបញ្ញើសន្សំនឹងមិនត្រូវបានផ្ដល់ជូនលោកអ្នកនោះទេ។
១០. ការបង្ហាញព័ត៌មាន
លោកអ្នកអនុញ្ញាត និងផ្ដល់សិទ្ធិអោយធនាគារ ហ្វីលីព ប្រមូល ប្រើប្រាស់ រក្សាទុក បង្ហាញ ឬផ្ដល់ទិន្នន័យបុគ្គលរបស់លោកអ្នករួមមាន៖ ជាអាទិ៍ ឈ្មោះ អាសយដ្ឋាន លេខទូសព្ទ អាសយដ្ឋានអ៉ីមែល និងព័ត៌មានទាក់ទងនឹងប្រតិបត្តិការគណនីធនាគាររបស់លោកអ្នកទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដៃគូអាជីវកម្មរបស់ធនាគារ ហ្វីលីព ភ្នាក់ងាររដ្ឋាភិបាល នគរបាលយុត្តិធម៌ ឬតុលាការដែលមានសមត្ថកិច្ចតាមការស្នើសុំ ឬតាមការតម្រូវដោយច្បាប់។
១១. ភាសា
ខចែង និងលក្ខខណ្ឌនេះធ្វើឡើងពីរ (២)ច្បាប់ ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ក្នុងករណីមានភាពផ្ទុយ ឬមិនស្របគ្នា រវាងភាសាទាំងពីរ នោះភាសាខ្មែរត្រូវមានឧត្តមានុភាព។
១២. ព័ត៌មានបន្ថែម
សម្រាប់ជំនួយផ្សេងៗ លោកអ្នកអាចទាក់ទងមកកាន់ធនាគារ ហ្វីលីព តាមរយៈ៖
- –Email: info@phillipbank.com.kh
- –Tel: (855)86 930 000 / 89 989 818 / 88 465 9999
១៣. សេចក្ដីប្រកាសរបស់អ្នកប្រើប្រាស់
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាបានអាន និងយល់ស្របតាម ខចែង និងលក្ខខណ្ឌទាំងអស់នេះ។