ឥណទានអាជីវកម្ម ខ្នាតតូច និងមធ្យម

ឥណទានអាជីវកម្មខ្នាតតូចនិងមធ្យម ជាប្រភេទឥណទានមានកាលកំណត់ដែលធនាគារ ហ្វីលីព ផ្តល់ជូនអតិថិជនឯកត្តជនសម្រាប់៖

  • ការវិនិយោគផ្ទាល់ខ្លួន
  • កសិកម្ម (គ្រឿងចក្រកសិកម្មនិងផលិតកម្មកសិកម្ម)
  • ដើមទុនអាជីកម្ម (កម្ចីអាជីវកម្មនិង/ឬលក់រាយ)
  • សំណង់ (ប្រាក់កម្ចីសម្រាប់គាំទ្រការវិនិយោគនិង/ឬការសាងសង់)
  • បង្កើនទ្រព្យសកម្ម (ប្រាក់កម្ចីដល់អាជីវកម្មដើម្បីចាប់ផ្តើមអាជីវកម្មថ្មីឬពង្រីកអាជីវកម្ម)
  • ការពង្រីកអាជីវកម្ម/បំលាស់ប្តូរអាជីវកម្ម
  • បង់ផ្ដាច់កម្ចីដែលមានស្រាប់

លក្ខខណ្ឌ៖

  • អាយុចន្លោះពី ២១ ទៅ ៦៥ ឆ្នាំ
  • គ្មានប្រវត្តិជាប់បទឧក្រិដ្ឋ
  • ជាអាជីវកម្មស្របច្បាប់ (មិនប៉ះពាល់ដល់បរិស្ថាន ឬសង្គម)
  • ត្រូវមានព័ត៌មានវិជ្ជមានពីការិយាល័យក្រេឌីតប្យួរ៉ូនៃព្រះរាជាណាចក្រកម្ពុជា (CBC)

Tab 1 Content

ឯកសារផ្លូវច្បាប់ដែលមានសុពលភាពដូចខាងក្រោម៖

  • ច្បាប់ចម្លងនៃប៉ាតង់ (ប្រសិនបើមាន)
  • វិញ្ញាបនប័ត្រចុះបញ្ជីអាជីវកម្មចុងក្រោយ (BRC) (ប្រសិនបើមាន)
  • វិញ្ញាបនប័ត្រនៃការរួមបញ្ចូល ឬ AOA (ប្រសិនបើមាន)
  • ពន្ធអាករលើតម្លៃបន្ថែម (ប្រសិនបើមាន)
  • អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែនមានសុពលភាព    

ឯកសារប្រាក់ចំណូលនិងឯកសារយោងផ្សេងៗ៖

  • កិច្ចព្រមព្រៀង / កិច្ចសន្យាទាក់ទងនឹងប្រាក់ចំណូលអាជីវកម្ម (ប្រសិនបើមាន)
  • ការបញ្ជាក់អំពីបំណុលពីធនាគារផ្សេងៗ (ប្រសិនបើមាន)
  • របាយការណ៍គណនីធនាគារ រយៈពេល៦ខែចុងក្រោយ (ប្រសិនបើមាន)
  • បណ្ណប្រាក់ខែ ឬលិខិតបញ្ជាក់ប្រាក់ឈ្នួល/លិខិតបញ្ជាក់ពីក្រុមហ៊ុនពីមុខតំណែង  (ប្រសិនបើមាន)
  • របាយការណ៍វាយតម្លៃទ្រព្យបញ្ចាំ (ប្រសិនបើមាន)

ឯកសារផ្សេងៗ

  • ឯកសារកម្មសិទ្ធអចលនទ្រព្យ(ប្លង់រឹង ឬ ទន់)
  • បញ្ញើសន្សំ (គណនីសន្សំ ឬ គណនីចរន្ត ឬ គណនីសន្សំមានកាលកំណត់ជាមួយធនាគារ ហ្វីលីព)

Tab 2 Content

ទំហំឥណទាន >៧0,000 - ២00,000 ដុល្លារអាមេរិក ឬ
> ២៨០ លានរៀល - ៨00 លានរៀល
អត្រាការប្រាក់ប្រចាំឆ្នាំ ១0% និងលើសពីនេះ
រយៈពេល (គិតជាឆ្នាំ) ០២ - ១០
វិធីសាស្រ្តបង់សង ការបង់សងមានច្រើនជម្រើសនិងបត់បែន
រយៈពេលអនុគ្រោះទូទាត់ប្រាក់ដើម រហូតដល់ ១២ ខែ