គណនីចរន្ដ

ការបង្កើតភាពជាដៃគូពិតជាមានសារៈសំខាន់ណាស់។ យើងខ្ញុំយល់​ច្បាស់​ពិតម្រូវ​ការ​សេវា​កម្មធនាគារ​របស់​លោកអ្នក​ មិន​ថា​ជា​លក្ខណៈ​បុគ្គល ឬ​អាជីវ​កម្មនោះ​ឡើយ។ គណនីចរន្តមានពីរជម្រើសសម្រាប់អតិថិជន៖

  • គណនីចរន្ត៖ ជាគណនីដែលមិនមានកាលកំណត់ និងអត្រាការប្រាក់សម្រាប់អតិថិជន ឬក្រុមហ៊ុនដែលចង់ដាក់ និងដកប្រាក់គ្រប់ពេលវេលាតាមរយៈម៉ាស៊ីនអេធីអឹម ២៤/៧ ឬសាខាដែលនៅជិតលោកអ្នកបំផុត។ ជាមួយនឹងគណនីចរន្តនេះ អតិថិជនអាចប្រើមូលប្បទានបត្រសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។
  • គណនីចរន្ត - សន្សំស្វ័យប្រវត្តិ៖ ជាគណនីចរន្តដែលអនុញ្ញាតឲ្យអតិថិជនដាក់ និងដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម ២៤/៧ ឬសាខាដែលនៅជិតលោកអ្នកបំផុត។ គណនីនេះផ្តល់អត្រាការប្រាក់ជាក់លាក់ ហើយអតិថិជនអាចប្រើមូលប្បទានបត្រសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។

លក្ខណៈពិសេស និងអត្ថប្រយោជន៍៖

  • គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក 
  • ទទួលបានកាតអេធីអឹមដោយមិនគិតថ្លៃ
  • មិនគិតថ្លៃសេវាកម្មអេធីអឹមប្រចាំឆ្នាំ
  • ប្រើប្រាស់សៀវភៅមូលប្បទានបត្រសម្រាប់ប្រតិបត្តិការអាជីវកម្ម

លក្ខខណ្ឌ៖

គណនីចរន្ត

  • អតិថិជន (និវេសនជន/អនិវេសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
  • អប្បបរមានៃប្រាក់បញ្ញើដំបូង ៥០០ ដុល្លារ ឬ ២.០០០.០០០ រៀល 
  • ជាបុគ្គល ឬក្រុមហ៊ុន

គណនីចរន្ត - សន្សំស្វ័យប្រវត្តិ

  • អតិថិជន (និវេសនជន/អនិវេសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
  • អប្បបរមានៃប្រាក់បញ្ញើដំបូង ៣.០០០ ដុល្លារ ឬ ១២.០០០.០០០ រៀល 
  • ជាបុគ្គល ឬក្រុមហ៊ុន

Tab 1 Content

លោកអ្នកអាចទៅកាន់សាខាណាមួយរបស់ធនាគារ ហ្វីលីព ដើម្បីធ្វើការបើកគណនីចរន្ត។ បុគ្គលិករបស់យើងខ្ញុំ នឹងនៅរង់ចាំធ្វើការណែនាំលោកអ្នក អំពីអត្ថប្រយោជន៍ ដែលធនាគារ ហ្វីលីពផ្តល់ជូនសម្រាប់អតិថិជន។
លើសពីនេះ លោកអ្នកក៏អាចជ្រើសរើស លេខគណនីពិសេស ផងដែរ។ 

Tab 2 Content

បុគ្គល

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ

ស្ថាប័ន​​សាជីវកម្ម ឬហិរញ្ញវត្ថុ

  • លិខិតតែងតាំងអ្នកតំណាង
  • ឯកសារជាផ្លូវការរបស់ស្ថាប័ន
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ក្រុមប្រឹក្សាភិបាល ឬភាគទុនិករបស់ស្ថាប័ន
  • ឯកសារផ្សេងៗដែលតម្រូវ

Tab 3 Content

សកម្មភាព គណនីចរន្ត / កម្រៃសេវា គណនីចរន្ត - សន្សំស្វ័យប្រវត្តិ / កម្រៃសេវា
នៅពេលសមតុល្យ ប្រចាំខែធ្លាក់ចុះក្រោម៣.០០០ ដុល្លារ / ១២.០០០.០០០ រៀល  មិនមាន ២0.000 រៀល / ៥ ដុល្លារ 
អត្រាការប្រាក់ មិនមានអត្រាការប្រាក់ ការ​ប្រាក់​ត្រូវ​បាន​គណនា​ទៅ​តាម​ចំនួន​ទឹក​ប្រាក់​នៅ​ក្នុង​គណនី
ថ្លៃសេវាប្រចាំឆមាស ២0.000 រៀល / ៥ ដុល្លារ  មិនមាន
បិទគណនីក្នុងអំឡុងពេល ១២០ ថ្ងៃ ១២.០០០ រៀល ៣ ដុល្លារ  ១២.០០០ រៀល ៣ ដុល្លារ 
គណនីដែលគ្មានប្រតិបត្ដិការ (គិតថ្លៃសេវាប្រចាំខែ) ៤.០០០ រៀល / ១ ដុល្លារ  ៤.០០០ រៀល / ១ ដុល្លារ 

ថ្លៃសេវាកម្មសៀវភៅមូលប្បទានបត្រ៖

មូលប្បទានបត្រ កម្រៃសេវា
សៀវភៅមូលប្បទានបត្រ ២០.០០០ រៀល / ៥ ដុល្លារ 
មូលប្បទានបត្រត្រូវបានប្រគល់មកវិញ ដោយសារគ្មានសមតុល្យគ្រប់គ្រាន់ ២០០.០០០ រៀល / ៥០ ដុល្លារ 
មូលប្បទានបត្រត្រូវបានប្រគល់មកវិញ ដោយសារមូលហេតុផ្សេងទៀត ៤០.០០០ រៀល / ១០ ដុល្លារ 
បញ្ជាបញ្ឈប់ការទូទាត់មូលប្បទានបត្រ ៤០.០០០ រៀល / ១០ ដុល្លារ 

* ថ្លៃសេវាត្រូវបានគណនាទៅតាមរូបិយប័ណ្ណនៅក្នុងគណនី

Tab 4 Content

សមតុល្យ ដុល្លារ រៀល

ដុល្លារ ០ – ដុល្លារ ៥០០
រៀល ០ – រៀល ២.០០០.០០០

០% ០%

> ដុល្លារ ៥០០ – ដុល្លារ ៣.០០០
> រៀល ២.០០០.០០០ – ១២.០០០.០០០

១,០០% ១,០០%

> ដុល្លារ ៣.០០០
> រៀល ១២.០០០.០០០

២,០០% ២,០០%

សំគាល់ ៖ អត្រាការប្រាក់ប្រចាំឆ្នាំ